កណ្ដាលទីរួមស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម ផ្លូវចំងាយប្រហែល៥គីឡូម៉ែត្ររង ការខូចខាតដូចរន្ធបាយខុម ។ ការធ្វើដំណើរលើកំណាត់ផ្លូវដែលសុះដោយរន្ធបាយ ខុមមានចំងាយប្រហែល៥គីឡូម៉ែត្រនេះ ត្រូវចំណាយពេលប្រហែល៣០នាទី ។ បើ តាមការពិនិត្យជាក់ស្ដែង គ្រាន់តែការឈូសឆាយបន្ដិច អាចនឹងធ្វើដំណើរបាន យ៉ាងស្រួល ។ ប៉ុន្ដែអាជ្ញាធរហាក់មិនមានចេតនា ធ្វើឱ្យផ្លូវនេះងាយស្រួលធ្វើដំណើរ នោះទេ ។ ក្រៅពីលំបាកដោយរន្ធបាយខុម ថែមទាំងហុយសំពោងទៀតផង ។
ក្នុងនាមប្រជាពលរដ្ឋម្នាក់ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះញឹកញាប់ មើលឃើញ ថា លទ្ធភាពត្រឹមថ្នាក់ស្រុក ពិតជាអាចជួសជុលផ្លូវនេះ ដោយគ្រាន់តែហៅគ្រឿង ចក្រមកឈូសពង្រាបបានជាការស្រេច ។ គ្រឿងចក្រ គេឃើញនៅកាយដីប្រជា ពលរដ្ឋតាមផ្លូវនោះជាហូរហែ ។ ប៉ុន្ដែទំនងជាអាជ្ញាធរស្រុកស្រីសន្ធរទុកលទ្ធភាព នៃផ្លូវលំបាកនេះឱ្យថ្នាក់ដឹកនាំខេត្ដបានឃើញ ។ និយាយរួមទៅ វាមិនមែនជាការ ទទួលខុសត្រូវរបស់អាជ្ញាធរស្រុករឿងផ្លូវ ស្ពាននោះទេ គឺទុកឱ្យអាជ្ញាធរខេត្ដនិង មន្ទីរសាធារណការជួសជុល ។
នៅខេត្ដកំពង់ចាម ផ្លូវខូចខាតតិចតួច អាជ្ញាធរមិនសូវជាយកចិត្ដទុកដាក់ ជួសជុលនោះទេ ។ និយាយរួមទៅថ្នាក់ដឹកនាំខេត្ដកំពង់ចាមមិនសូវខ្វល់អំពីបញ្ហា នៃការលំបាករបស់ប្រជាពលរដ្ឋនោះឡើយ ។ ជាក់ស្ដែងកំណាត់ផ្លូវតាមមាត់ទន្លេ ក្នុងស្រុកកំពង់សៀម ប្រវែងកន្ទុយអណ្ដើក មើលទៅលំបាកធ្វើដំណើរជាងចុះទៅ ឋាននរកទៀត ។ ដូចគ្នានេះដែរ កំណាត់ផ្លូវក្នុងឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្ដ កំពង់ចាម ក៏វេទនាក្នុងការធ្វើដំណើរដែរ ។ សម័យនេះហើយ មិនគួរអាជ្ញាធរខេត្ដ កំពង់ចាមមើលស្រាលទឹកចិត្ដប្រជាពលរដ្ឋពេកនោះទេ ៕
ដោយ៖ ប្រជាពលរដ្ឋម្នាក់