ខេត្តកណ្តាល៖ បុរសម្នាក់សង្ស័យស្រវឹងបើករថយន្តក្នុងល្បឿនលឿនរ៉េចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលអោយរងការខូចខាតយ៉ាងដំណុំចំណែកម្ចាស់រថយន្តរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៤ ខែសីហាឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលេខ០៥៣ តាមបណ្តោយផ្លូវ២០៦ ស្ថិតក្នុងភូមិដើមមៀន ក្រុងតាខ្មៅ ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកfortoner ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2AR 7737 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវេខ២០៦ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនខណះមកដល់ចំណចកើតហេតុក៏បានរ៉េចង្កូតទៅបុកនិងទ្វាផ្ទះប្រជាពលរដ្ឋបណ្តាលអោយដាច់ទ្វានិងបាក់របងថ្មអស់មួយដើមចំណែករថយន្តរងការខូចខាតយ៉ាងដំណុំ ដោយឡែកម្ចាស់រថយន្តរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដកទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងស្ទូចរថយន្តបង្កទៅរក្សាទុកនៅស្នងការខេត្តកណ្តាលរងចាំដោះស្រាយតាមច្បាប់៕សុខាសែនជ័យ