រថយន្តfortonerបើកបុកផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ខេត្តកណ្តាល៖​ បុរសម្នាក់សង្ស័យស្រវឹងបើករថយន្តក្នុងល្បឿនលឿនរ៉េចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលអោយរងការខូចខាតយ៉ាងដំណុំចំណែកម្ចាស់រថយន្តរងរបួសធ្ងន់។
​ ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៤​ ខែសីហា​ឆ្នាំ២០១៨​ នៅចំណុចមុខផ្ទះលេខ០៥៣​ តាមបណ្តោយផ្លូវ២០៦​ ស្ថិតក្នុងភូមិដើមមៀន​ ក្រុងតាខ្មៅ​ ។

​ តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកfortoner​ ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ2AR 7737 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវេខ២០៦​ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនខណះមកដល់ចំណចកើតហេតុក៏បានរ៉េចង្កូតទៅបុកនិងទ្វាផ្ទះប្រជាពលរដ្ឋបណ្តាលអោយដាច់ទ្វានិងបាក់របងថ្មអស់មួយដើមចំណែករថយន្តរងការខូចខាតយ៉ាងដំណុំ​ ដោយឡែកម្ចាស់រថយន្តរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដកទៅមន្ទីរពេទ្យភ្លាមៗ។
​ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងស្ទូចរថយន្តបង្កទៅរក្សាទុកនៅស្នងការខេត្តកណ្តាលរងចាំដោះស្រាយតាមច្បាប់៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print