ភ្នំពេញ៖ យុវជនប្រុសស្រីចំនួន២នាក់បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនជ្រុលបុករថយន្តម៉ាកford ខណះបើកឆ្លងផ្លូវបណ្តាលអោយរបួសធ្ងន់២នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៣ខែសីហាឆ្នាំ២០១៨ នៅចំណុចមុខបុរីហាយធិច លុច្សស៊េរី តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់នរោធន៍ ខណ្ឌច្បារអំពៅ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកford ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AT 9000 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូម៉ាកស្កូបពី បិតស្កុតពណ៍ទឹកមាស ពាក់ស្លាកលេខភ្នំពេញ1CO 8189 បកបរដោយបុរសម្នាក់និងមាននារីម្នាក់ទៀតរួមដំណើរជាមួយ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចហើយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុករថយន្តពីចំហៀងពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ទាំង២នាក់។ ភ្លាមនោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយពលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុនិងធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅរងចាំដោះស្រាយតាមច្បាប់៕សុខាសែនជ័យ