ខណ្ឌជលផលខេត្តកំពង់ចាម​ សហការជាមួយអាជ្ញាធរចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងស្រុកកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃព្រហស្បតិ៍​ ១២កើត​ ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក​​ព.ស២៥៦២ ត្រូវនឹងថ្ងៃទី​២៣ ខែសីហា ឆ្នាំ២០១៨នេះ ជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម​ បានចុះសហការជាមួយអាជ្ញាធរឃុំរអាង និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាលឃុំរអាង បើកប្រតិបត្តិការចុះបង្រ្កាបបទល្មើសជលផល ស្ថិតក្នុងស្រុកកំពង់​សៀម បានចំនួន២ករណី ក្នុងនោះកាប់បំផ្លាញឧបករណ៍ល្មើសច្បាប់ចោលនៅនឹងកន្លែង និងលែងត្រីចូលបឹងធម្មជាតិវិញ ។

មន្ត្រីខណ្ឌជលផលខេត្តកំពង់ចាមឲ្យដឹងថា ករណីទី១ធ្វើឡើងនៅចំណុច​ភូមិរអាងលើ​ឃុំរអាង​ ស្រុកំពង់សៀមដោយកម្លាំងបានដកហូតលូស្បៃមុងចំនួន​៣៥មាត់ របាំងស្បៃមុងប្រវែង ១៧៥០ម៉ែត្រ​ បង្គោលចម្រឹងឫស្សីចំនួន ៥២៥ដើម​ និងចាក់លែងកូនត្រីចម្រុះ​ទម្ងន់៥២គីឡូក្រាម ។

ចំណែកករណីទី២ ធ្វើឡើងនៅចំណុចភូមិទួលរកា​ ឃុំរអាង​ ស្រុកំពង់សៀម កម្លាំងដកហូតបានលូស្បៃមុងចំនួន​ ៣២មាត់ របាំងស្បៃមុងប្រវែង​ ១៦០០ម៉ែត្រ បង្គោលចម្រឹងឬស្សីចំនួន​ ៤៨០ដើម ចាក់លែងកូនត្រីចម្រុះទម្ងន់​៤៨គីឡូក្រាម ។ មន្ត្រីថា ចំពោះវត្ថុតាងដែលដកហូតបានកាប់បំផ្លាញចោលនៅនឹងកន្លែងតែម្តង និងបានលែងត្រី អោយចូលបឹងវិញ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print