មេប៉ុស្តិព្រែកហូរ លោកឯម ចាន់រ៉ាត់ រងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋក្នុងហេតុការណ៍អំពើរហិង្សាវាយតប់គ្នារបួសធ្ងន់ ស្រាល បីនាក់ ទុកអោយជនរងគ្រោះដេកសន្លប់រាប់ម៉ោង ហើយមិនឃាត់ជនបង្ករទៀត

ចែករំលែក៖

ខេត្កកណ្តាល៖ អំពើរហិង្សាមួយបានកើតឡើង បង្ករអោយមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋ ឈប់មើលយ៉ាងច្រើនកុះករ ដែលបណ្តាលអោយមានអ្នករងរបួសធ្ងន់ និងស្រាលបីនាក់នៅនិងកន្លែងកើតហេតុ។ តែអ្វីដែលគួរអោយហួសចិត្តនោះអ្នកធ្វើដំណើរបានរិះគន់យ៉ាងចាស់ដៃទៅលើលោក ឯម ចាន់រ៉ាត់ មេប៉ុស្តិរដ្ឋបាលព្រែកហូរ     ខណះដែលជនរងគ្រោះដេកឌួលសន្លប់នៅកន្លែងកើតហេតុជិត០២ម៉ោង គ្មានទំនាក់ទំនងទៅខាងរថយន្តសង្គ្រោះអោយដឹងជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយថែមទាំងមិនឃាត់ខ្លួនជនបង្ករទៀត បានត្រឹមតែអញ្ជើញភាគីបង្ករទៅប៉ុស្តិរដ្ឋបាល ដើម្បីធ្វើការសាកសួរ។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១៦និង៣០នាទីល្ងាច ថ្ងៃទី២៣ សីហា ២០១៨ក្បែរស្ពានព្រែកហូរថ្មី ភូមិបត្តាជីលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះមានគ្នា០៣នាក់ ទី០១ឈ្មោះ ស៑ុន សៀវមីុ ភេទស្រី អាយុ២២ឆ្នាំ ទី០២ឈ្មោះ ណុប សំអូន ភេទស្រី អាយុ៤១ឆ្នាំ និង ទី០៣ឈ្មោះ ខេន មករា ភេទប្រុស អាយុ៣១ អ្នកទាំងបីមានទីលំនៅភូមិបត្តាជី០១ សង្កាត់ព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រភពព័ត៌មានច្បាស់ការបានបង្ហើបអោយដឹងថា ពាក់ពន្ធ័និងអំពើរហិង្សារនេះបានកើតឡើងដោយមូលហេតុ ធ្លាប់មានទំនាស់រឿងព្រំដី និងការសាងសង់ផ្ទះ ហើយក៍ត្រូវជាបងប្អូននិងគ្នាទៀតជាយ៑ូមកហើយ។ លុះដល់ល្ងាចថ្ងៃទី២៣ សីហា នេះ ក៍បានទាក់មាត់គ្នាទៅវិញទៅមក បង្ករអោយមានអំពើរហិង្សាកើតឡើងដេញវាយគ្នា និងកាប់តែម្តង បណ្តាលអោយភាគីរងគ្រោះរងរបួសធ្ងន់ស្រាលបីនាក់ ។

បើតាមលោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅបានអោយដឹងថា ពាក់ពន្ធ័និងអំពើរហិង្សារវាងបងប្អូនគ្នាខាងលើនេះ កម្លាំងជំនាញកំពុងសហការជាមួយកម្លាំងប៉ុស្តិរដ្ឋបាលកំពុងធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕

...

ដោយ៖ ឆ ដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print