ភ្នំពេញ៖ សំរាមគឺជាប្រភពជំងឺ ត្រូវទុកដាក់ឲ្យបានត្រឹមត្រូវ។ កិច្ចការពារបរិស្ថាន គឺជាភារកិច្ចយើងទាំងអស់គ្នា។ សូមនាំគ្នាថែរក្សា និងអភិរក្សជីវចម្រុះ ដើម្បីស្ថេរភាពបរិស្ថាន។ យើងត្រូវបោះចោលសំរាមឲ្យបានត្រឹមត្រូវ ពីខ្លួនយើងមុនគេ។ ទាំងនេះគឺជាពាក្សស្លោកក្នុងពិធីអបអរសាទរទិវា អនាម័យ បរិស្ថានជាតិ២៣ វិច្ឆកា ឆ្នាំ២០១៥ ក្រោមប្រធានបទ ភូមិនខ្ញុំគ្មានសំរាម នាព្រឹកថ្ងៃទី២៣ ខែវិច្ឆកា នេះនៅអនុវិទ្យាល័យព្រែកព្នៅ សង្កាត់ និងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ពិធីអបអរសាទរទិវា អនាម័យ បរិស្ថានជាតិ២៣ វិច្ឆិកា ឆ្នាំ២០១៥ ក្រោមប្រធានបទ ភូមិខ្ញុំគ្មានសំរាម នៅអនុវិទ្យាល័យព្រែកព្នៅនេះផងដែរ គឺមានការចូលរួមពីលោកសូ សាវុធ អនុរដ្ឋលេខាធិកាក្រសួងបរិស្ថាន និងលោកសុខ សម្បតិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ព្រមទាំងមន្ត្រីបរិស្ថាន និងសិស្សានុសិស្សអនុវិទ្យាល័យព្រែកព្នៅ ជាច្រើនាក់ទៀតផងដែរ។
លោកសូ សាវុធ បានលើកឡើងថា យើងត្រូវនាំគ្នាចូលរួម សំអាតអនាម័យ បរិស្ថានជុំវិញខ្លួនយើង ឲ្យមានសោភ័ណភាព ដើម្បីឲ្យមានផាសុខភាពទាំងអស់គ្នា។ ហើយសាលាខណ្ឌ សង្កាត់ និងភូមិ ត្រូវផ្សបផ្សាយឲ្យប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ បានដឹងទាំងអស់គ្នានូវការ រស់នៅស្អាត ហូបស្អាត អនាម័យល្អ ដើម្បីសុខភាពល្អទាំងអស់គ្នាពិសេសក្មេងតែម្តង។
លោកបន្តថា បរិស្ថានគឺជាវត្ថុដែលនៅជុំវិញ ខ្លួនយើង មានដូចជាទឹក ដី ភ្លើង ខ្យល់ ការរស់នៅក្នុងសង្គមបើយើង មិនបានចាប់អារម្មណ៍អំពីរឿងបរិស្ថានល្អនោះទេ គឺមិនអាចរស់នៅបានដោយសុខស្រួលនោះឡើយ។ ហើយសិស្សានុសិស្សគឺជាទំពាំងស្នងឫស្សី ហើយត្រូវតែចូលរួមធ្វើឲ្យបានគ្រប់ៗគ្នា នូវពាក្សស្លោកថា ភូមិខ្ញុំគ្មានសំរាម។ បើបរិស្ថាបស្អាត ខ្យល់បរិសុទ្ធល្អ នោះមនុស្សយើងពិតណាស់គឺមានសុខភាពល្អ រស់នៅមានអាយុវែងយ៉ឺនយូ។
ក្នុងពីធីអបអរសាទរទិវា អនាម័យ បរិស្ថានជាតិ២៣ វិច្ឆកា ឆ្នាំ២០១៥ ក្រោមប្រធានបទ ភូមិខ្ញុំគ្មានសំរាម នេះផងដែរលោកសុខ សម្បតិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានទទួលកូនឈើនិងដាំក្នុងអនុវិទ្យាល័យ និងបានដើររើសសំរាម តាមផ្លូវជាតិលេខ៥ ផ្សារព្រែកព្នៅ និងមុខផ្ទះប្រជាពលរដ្ឋ ដែលមានសំរាមដូចជា កាកសំណល់ ពីការហូបចុកមានដូច ថង់ផ្លាស្ទិច ចានស្នោ ក្រដាស់ ស្លឹកឈើជ្រុះ និងវត្ថុជាច្រើនទៀត ហើយលោកបានពន្យល់ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ឲ្យចេះចូលរួម ក្នុងការសំអាតបរិស្ថាន និងឲ្យចេះធ្វើ អនាម័យជុំវិញផ្ទះ ដើម្បីបរិស្ថានស្អាតទាំងអស់គ្នា៕
ដោយ៖ ព្រែកជ័យ