ភូមិ​ខ្ញុំ​គ្មាន​សំរាម​ គឺជា​ពា​ក្ស​ស្លោក​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​អនាម័យ​ទាំងអស់​គ្នា

ចែករំលែក៖

​ភ្នំពេញ​៖​ សំរាម​គឺជា​ប្រភព​ជំងឺ​ ត្រូវ​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​។​ កិច្ចការពារបរិស្ថាន​ គឺជា​ភារកិច្ច​យើង​ទាំងអស់​គ្នា​។​ សូម​នាំ​គ្នា​ថែរក្សា​ និង​អភិរក្ស​ជីវចម្រុះ​ ដើម្បី​ស្ថេ​រ​ភាព​បរិស្ថាន​។​ យើង​ត្រូវ​បោះចោល​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ ពី​ខ្លួន​យើង​មុនគេ​។​ ទាំងនេះ​គឺជា​ពា​ក្ស​ស្លោក​ក្នុង​ពិធី​អបអរសាទរ​ទិវា​ អនាម័យ​ បរិស្ថាន​ជាតិ​២៣​ វិ​ច្ឆ​កា​ ឆ្នាំ​២០១៥​ ក្រោម​ប្រធានបទ​ ភូ​មិន​ខ្ញុំ​គ្មាន​សំរាម​ នា​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​វិ​ច្ឆ​កា​ នេះ​នៅ​អនុ​វិទ្យាល័យ​ព្រែក​ព្នៅ​ សង្កាត់​ និង​ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​។​

IMG_9487

​ពិធី​អបអរសាទរ​ទិវា​ អនាម័យ​ បរិស្ថាន​ជាតិ​២៣​ វិច្ឆិកា​ ឆ្នាំ​២០១៥​ ក្រោម​ប្រធានបទ​ ភូមិ​ខ្ញុំ​គ្មាន​សំរាម​ នៅ​អនុ​វិទ្យាល័យ​ព្រែក​ព្នៅ​នេះ​ផង​ដែរ​ គឺ​មានការ​ចូលរួម​ពី​លោក​សូ​ សា​វុ​ធ​ អនុរដ្ឋលេខាធិកា​ក្រសួងបរិស្ថាន​ និង​លោក​សុខ​ សម្បតិ​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ព្រែក​ព្នៅ​ ព្រមទាំង​មន្ត្រី​បរិស្ថាន​ និង​សិស្សានុសិស្ស​អនុ​វិទ្យាល័យ​ព្រែក​ព្នៅ​ ជា​ច្រើ​នាក់​ទៀត​ផង​ដែរ​។​

​លោក​សូ​ សា​វុ​ធ​ បាន​លើក​ឡើង​ថា​ យើង​ត្រូវ​នាំ​គ្នា​ចូលរួម​ សំអាត​អនាម័យ​ បរិស្ថាន​ជុំវិញ​ខ្លួន​យើង​ ឲ្យ​មាន​សោភ័ណ​ភាព​ ដើម្បី​ឲ្យ​មាន​ផា​សុខភាព​ទាំងអស់​គ្នា​។​ ហើយ​សាលា​ខណ្ឌ​ សង្កាត់​ និង​ភូមិ​ ត្រូវ​ផ្ស​ប​ផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​លំដាប់ថ្នាក់​ បានដឹង​ទាំងអស់​គ្នា​នូវ​ការ​ រស់នៅ​ស្អាត​ ហូប​ស្អាត​ អនាម័យ​ល្អ​ ដើម្បី​សុខភាព​ល្អ​ទាំងអស់​គ្នា​ពិសេស​ក្មេង​តែ​ម្តង​។​

​លោក​បន្ត​ថា​ បរិស្ថាន​គឺជា​វត្ថុ​ដែល​នៅ​ជុំវិញ​ ខ្លួន​យើង​ មាន​ដូច​ជា​ទឹក​ ដី​ ភ្លើង​ ខ្យល់​ ការ​រស់នៅ​ក្នុង​សង្គម​បើ​យើង​ មិន​បាន​ចាប់អារម្មណ៍​អំពី​រឿង​បរិស្ថាន​ល្អ​នោះ​ទេ​ គឺ​មិន​អាច​រស់នៅ​បាន​ដោយ​សុខ​ស្រួល​នោះ​ឡើយ​។​ ហើយ​សិស្សានុសិស្ស​គឺជា​ទំពាំង​ស្នង​ឫស្សី​ ហើយ​ត្រូវ​តែ​ចូលរួម​ធ្វើ​ឲ្យ​បាន​គ្រប់ៗ​គ្នា​ នូវ​ពា​ក្ស​ស្លោ​កថា​ ភូមិ​ខ្ញុំ​គ្មាន​សំរាម​។​ បើ​បរិ​ស្ថា​ប​ស្អាត​ ខ្យល់​បរិសុទ្ធ​ល្អ​ នោះ​មនុស្ស​យើង​ពិត​ណាស់​គឺ​មាន​សុខភាព​ល្អ​ រស់នៅ​មាន​អាយុ​វែង​យ៉ឺ​ន​យូ​។​

​ក្នុង​ពី​ធី​អបអរសាទរ​ទិវា​ អនាម័យ​ បរិស្ថាន​ជាតិ​២៣​ វិ​ច្ឆ​កា​ ឆ្នាំ​២០១៥​ ក្រោម​ប្រធានបទ​ ភូមិ​ខ្ញុំ​គ្មាន​សំរាម​ នេះ​ផង​ដែរ​លោក​សុខ​ សម្បតិ​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ព្រែក​ព្នៅ​ បាន​ទទួល​កូន​ឈើ​និង​ដាំ​ក្នុង​អនុ​វិទ្យាល័យ​ និង​បាន​ដើរ​រើស​សំរាម​ តាម​ផ្លូវជាតិ​លេខ​៥​ ផ្សារ​ព្រែក​ព្នៅ​ និង​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ ដែល​មាន​សំរាម​ដូច​ជា​ កាក​សំណល់​ ពី​ការ​ហូប​ចុក​មាន​ដូច​ ថង់​ផ្លា​ស្ទិ​ច​ ចាន​ស្នោ​ ក្រដាស់​ ស្លឹកឈើ​ជ្រុះ​ និង​វត្ថុ​ជា​ច្រើន​ទៀត​ ហើយ​លោក​បាន​ពន្យល់​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​ចេះ​ចូលរួម​ ក្នុង​ការ​សំអាត​បរិស្ថាន​ និង​ឲ្យ​ចេះ​ធ្វើ​ អនាម័យ​ជុំវិញ​ផ្ទះ​ ដើម្បី​បរិស្ថាន​ស្អាត​ទាំងអស់​គ្នា​៕​

IMG_9470IMG_9473

...

ដោយ៖ ព្រែក​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print