រដ្ឋសភា​ចេញ​សេចក្តី​ប្រកាស​សម្រេច​បង្កើត​អ្នកនាំពាក្យ​នៅ​រដ្ឋសភា​នីតិកាល​ទី​៥​

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​ សំ​រិ​ន​ បាន​ចេញ​សេចក្តីសម្រេច​ត្រូវ​បាន​បង្កើត​អ្នកនាំពាក្យ​នៅ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នីតិកាល​ទី​៥​ ដែល​មាន​ដូច​ខាងក្រោម​៖
១-​អគ្គលេខាធិការ​រដ្ឋសភា​ ជា​អ្នកនាំពាក្យ​របស់​រដ្ឋសភា​២-​តំណាងរាស្ត្រ​១​រូប​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​តំណាងរាស្ត្រ​មួយ​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​អ្នកនាំពាក្យ​របស់​តំណាងរាស្ត្រ​គណបក្ស​រៀងៗ​ខ្លួន​ ។​ សេចក្តីសម្រេច​នេះ​ បាន​បញ្ជាក់​ទៀត​ថា​ អ្នកនាំពាក្យ​របស់​រដ្ឋសភា​មាន​តួនាទី​ និង​ភារកិច្ច​ជម្រាប​ជូន​សាធារណជន​អំពី​ព័ត៌មាន​នានា​ពាក់ព័ន្ធ​នឹង​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​ អ្នកនាំពាក្យ​របស់​តំណាងរាស្ត្រ​នៃ​គណបក្ស​មាន​តួនាទី​ និង​ភារកិច្ច​ផ្សព្វផ្សាយ​ និង​បំភ្លឺ​ជូន​សាធារណជន​អំពី​គោលនយោបាយ​ និង​គោល​ជំហរ​របស់​គណបក្ស​នយោបាយ​រៀងៗ​ខ្លួន​ ៕​ សុខ​ ខេមរា​ 

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print