ភ្នំពេញ៖ក្រសួងបរិស្ថាន បញ្ជាក់ថា ការផ្សាយរបស់គេហទំព័រវិទ្យុសំឡេងប្រជាធិបតេយ្យ VOD មានចរិតញុះញង់ មួលបង្កាច់ខុសពីការពិត ក្នុងចេតនាទុច្ចរិតបំពុលសង្គម ។
សេចក្ដីបំភ្លឺ ចុះថ្ងៃទី៣១ ខែសីហា នេះ ក្រសួងបរិស្ថាន អះអាងថា ក្រសួងមានការសោកស្ដាយចំពោះអត្ថបទមានចំណងជើងថា”រដ្ឋមន្ត្រីបរិស្ថានស្នើទៅលោក ហ៊ុន សែន ឱ្យក្រុមហ៊ុនកាប់ឈើនៅក្នុងដីសម្បទានសេដ្ឋកិច្ច”។
ក្រសួងបរិស្ថាន ថា វិទ្យុនេះ បំពេញការងារដោយគ្មានវិជ្ជាជីវៈសារព័ត៌មាន ចុះផ្សាយអត្ថបទបែបលម្អៀង ដោយផ្ដល់សំឡេងឱ្យតែក្រុមដែលមិនចង់ឃើញ និង មិនចង់បានសង្គមជាតិរស់ក្នុងភាពសុខដុមនីយកម្ម ៕ចេស្តា
...