ក្រសួង​បរិស្ថាន​ ថា​ ការ​ផ្សាយ​របស់​ VOD មាន​ចរិត​ញុះញង់​

ចែករំលែក៖

ភ្នំពេញ​៖ក្រសួង​បរិស្ថាន​ បញ្ជាក់​ថា​ ការ​ផ្សាយ​របស់​គេហទំព័រ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ VOD មាន​ចរិត​ញុះញង់​ មួល​បង្កាច់​ខុស​ពី​ការ​ពិត​ ក្នុង​ចេតនា​ទុច្ចរិត​បំពុល​សង្គម​ ។

សេចក្ដី​បំភ្លឺ​ ចុះ​ថ្ងៃ​ទី​៣១​ ខែ​សីហា​ នេះ​ ក្រសួង​បរិស្ថាន​ អះអាងថា​ ក្រសួង​មាន​ការ​សោកស្ដាយ​ចំពោះ​អត្ថបទ​មាន​ចំណងជើង​ថា​”រដ្ឋមន្ត្រី​បរិស្ថាន​ស្នើ​ទៅ​លោក​ ហ៊ុន​ សែន​ ឱ្យ​ក្រុមហ៊ុន​កាប់​ឈើ​នៅ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​”។

ក្រសួង​បរិស្ថាន​ ថា​ វិទ្យុ​នេះ​ បំពេញ​ការងារ​ដោយ​គ្មាន​វិជ្ជាជីវៈ​សារព័ត៌មាន​ ចុះផ្សាយ​អត្ថបទ​បែប​លម្អៀង​ ដោយ​ផ្ដល់​សំឡេង​ឱ្យ​តែ​ក្រុម​ដែល​មិន​ចង់​ឃើញ​ និង​ មិន​ចង់​បាន​សង្គម​ជាតិ​រស់​ក្នុង​ភាព​សុខដុម​នីយកម្ម​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print