ត្រឹម​ប៊ីចេង​ក្លែងក្លាយ​រាប់​តោន​ខូច​សុខភាព​ពលរដ្ឋ​ប៉ុណ្ណោះ​​ ,​ លោកចៅក្រម​ ហម​ ម៉េងសែ​ ដោះលែង​ម្ចាស់​ទីតាំង​បាត់ហើយ​ .., មានអ្នកចាប់ មានអ្នកដោះកែង…???

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រី​ឈ្មោះ​ សុខ​ វួច​លីន​ ជា​ម្ចាស់​ទីតាំង​ផលិត​ប៊ីចេង​ក្លែងក្លាយ​រាប់​តោន​ នៅ​ខណ្ឌ​ឫស្សីកែវ​ ត្រូវ​បាន​លោក​ហម​ ម៉េង​សែ​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ល្ងាច​ថ្ងៃ​ទី​៣១​ ខែ​សីហា​ នេះ​ សម្រេច​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ ។

ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​ បង្ហើប​ឱ្យ​ដឹងថា​ ការ​សម្រេច​មិន​ឃុំ​ខ្លួន​ជនត្រូវចោទ​ សុខ​ វួចលីន​ នេះ​ គឺលោក​ចៅក្រម​ ហម​ ម៉េងសែ​ បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ ។

មជ្ឈដ្ឋាន​ជា​ច្រើន​ លើកឡើង​ថា​ ត្រឹម​ផលិត​ប៊ីចេង​ក្លែងក្លាយ​ ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​ពលរដ្ឋ​ប៉ុណ្ណោះ​ ។ ការ​ដោះលែង​នេះ​ គឺ​ ជា​ឆន្ទានុសិទ្ធិ​របស់​របស់​លោក​ចៅក្រម​ ហម​ ម៉េងសែ​ ដែល​ជា​អំណាច​ឯករាជ្យ​ ។

ស្ត្រីម្នាក់ជាម្ចាស់ទីតាំងវេចខ្ចប់ប៊ីចេង រស់នៅផ្ទះ លេខAB4-5 ផ្លូវ56R សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ​ ឈ្មោះសុខ វួចលីន អាយុ៤១ឆ្នាំ​ បានត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៧ ខែសីហា ក្នុងប្រតិបត្តិការចុះឆែកឆេរទីតាំងវេចខ្ចប់ប៊ីចេងដែលសមត្ថកិច្ចចោទថាក្លែងក្លាយ។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតភស្តុតាមួយចំនួនមាន​ ប៊ីចេងបាវសចំនួន ៣៥២បាវ ប៊ីចេងបាវគគីរចំនួន ១២៥បាវ ប៊ីចេងរាយម៉ាកWin winចំនួន ១៤០បាវ ប៊ីចេងច្រករួច(500g)ចំនួន ៣២បាវ ប៊ីចេងច្រករួចម៉ាកGold Cupចំនួន ៤៧កេស ប៊ីចេងរូបវែក(250g) និងប៊ីចេងរាយមិនទាន់វេចខ្ចប់មួយចំនួនទៀតសរុបទំងន់ទាំងអស់ប្រមាណ១៧តោន ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print