ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើព្រះរាជសារមួយច្បាប់ថ្វាយព្រះកររុណា ព្រះមហាក្សត្រនៃកម្ពុជា ដើម្បីស្នើសុំទ្រង់រាជានុញ្ញាតិដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ១០ រូបនៃក្រសួងមហាផ្ទៃ តាមលក្ខន្តិកៈនៃក្របខ័ណ្ឌនគរបាលជាតិ ។ នេះបើតាម អង្គភាពនគរដ្រេហ្គនទទួលបាននៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ ។
ក្នុងលិខិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ថ្វាយព្រះមហាក្សត្របានបញ្ជាក់ថា នាយនគរ បាលថ្នាក់ឧត្តមសេនីយ៍១០រូមមានឈ្មោះដូចខាងក្រោម ៖
១-នាយឧត្តមសេនីយ៍ ម៉ៅ ប៊ុនណារិន អត្តលេខ ០០៣៦
២-នាយឧត្តមសេនីយ៍ សុខ ផល អត្តលេខ ០០៥១
៣-នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា អត្តលេខ ០០២៣
៤-នាយឧត្តមសេនីយ៍ ថោង សំអាត អត្តលេខ ០៤៩៣
៥-នាយឧត្តមសេនីយ៍ ជាង ពៅ អត្តលេខ ១២៦៤៤
៦-នាយឧត្តមសេនីយ៍ មួន សារ៉ន អត្តលេខ ០៧៧២
៧-នាយឧត្តមសេនីយ៍ សួស អង្គារ៍ អត្តលេខ ០១៣២
៨-នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អត្តលេខ ៦៧១៦៨
៩-នាយឧត្តមសេនីយ៍ ឯម សំណាង អត្តលេខ ០៥៧៥
១០-នាយឧត្តមសេនីយ៍ លី គឹមឡុង អត្តលេខ ០៣៤២