ខេត្ដព្រៃវែង៖ អង្គកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្ដទួលរវៀងស្ថិតក្នុងភូមិ ប្រហ៊ារ ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្ដព្រៃវែង ប្រមូលបច្ច័យបានចំនួនបី ម៉ឺនបីពាន់បីរយសាមសិបបីដុល្លារ សម្រាប់កសាងឧបដ្ឋានសាលាដែលមានបណ្ដោយ២៩ម៉ែត្រទទឹង១៩ម៉ែត្រនិង កម្ពស់ជើងរៀង៤ម៉ែត្រដែលបានចាប់ ផ្ដើមកសាងកាលពីថ្ងៃទី១ ខែមករា ឆ្នាំ ២០១៥ ។
លោក ម៉ិល សារឿន នាយកក្រុម ហ៊ុនសារឿនរតនៈនិងអ្នកស្រីមាស ណារី ព្រមទាំងបុត្រ, លោក គួច ណាវ នាយក គ្រប់គ្រងមជ្ឈមណ្ឌលនាឡិកាស្វីសនិង ជប៉ុន, ឧបាសិកា ស៊ុំ គីមមុច, លោក ម៉ែន ស៊ីប៊ន និងលោកស្រី សួស ធារ៉ា, លោក សូយ ណារិទ្ធ និងអ្នកស្រី លន់ សុភី ព្រមទាំងពុទ្ធបរិស័ទនៅរាជធានី ភ្នំពេញនិងនៅក្រៅប្រទេសបានដង្ហែអង្គកឋិនទានសាមគ្គីទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធ សីមាវត្ដទួលរវៀងដើម្បីប្រមូលបច្ច័យ កសាងឧបដ្ឋានសាលាកាលពីព្រឹកថ្ងៃ១៣កើត ខែកត្ដិក ឆ្នាំមមែ សប្ដស័ក ពុទ្ធ សករាជ ២៥៥៩ ត្រូវនឹងថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០១៥ ។
លោកអាចារ្យ មាស សិន បានឱ្យដឹង ថា ឧបដ្ឋានសាលាដែលបានកសាងអស់ រយៈពេល១០ខែកន្លងទៅនេះបានចំណាយ ថវិកាអស់ចំនួន៧ម៉ឺនប្រាំពាន់ប្រាំរយ ដុល្លារសម្រេចបាន៥០ភាគរយហើយ ដែលបច្ច័យទាំងអស់នេះបានមកពីពុទ្ធ បរិស័ទចំណុះជើងវត្ដទួលរវៀងនិងពុទ្ធបរិស័ទមកពីរាជធានីភ្នំពេញផងដែរ ។
លោក ម៉ិល សារឿន មានប្រសាសន៍ ថា អ្នកដើមបុណ្យទាំងអស់បានរួមមតិ ជាឯកឆ្ឆន្ទដើម្បីរៀបចំដង្ហែអង្គកឋិនទាន សាមគ្គីឆ្ពោះទៅវត្ដទួលរវៀងក្នុងគោល បំណងប្រមូលបច្ច័យកសាងសមិទ្ធផល មានឧបដ្ឋានសាលាដែលកំពុងដំណើរការ កសាងមិនទាន់រួចរាល់ ។ លោកបានបន្ដ ទៀតថា ក្រៅពីគោលបំណងខាងលើនេះ គឺមានគោលបំណងមួយទៀតដើម្បីឧទ្ទិស កុសលផលបុណ្យជូនដល់បងប្អូនប្រជា ពលរដ្ឋដែលបានស្លាប់នៅក្នុងទីអារាម នេះ ។
តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធ សាសនានៅចុងដូវវស្សារយៈពេល២៩ ថ្ងៃចាប់ពីថ្ងៃ១រោច ខែភទ្របទដល់ថ្ងៃ១៥ កើត ខែកត្ដិក ពុទ្ធបរិស័ទ្ធតែងតែប្រារឰ ធ្វើបុណ្យកឋិនទានតាមសទ្ធាជ្រះថ្លារៀងៗ ខ្លួន ។ ពិធីបុណ្យកឋិនទានមានខ្លឹម សារសំខាន់ៗដូចជាសម្រាប់ពុទ្ធសាស និកជនដែលបាននាំយកត្រៃចីវរជាប្រធាន អមដោយបរិក្ខារជាច្រើនទៀតរួមជា មួយនឹងគ្រឿងប្រដាប់ប្រើប្រាស់ក្នុងជីវ ភាពប្រចាំថ្ងៃរបស់ព្រះសង្ឃនិងទទួល បានផលានិសង្សពីកឋិនទាននៅអានិសង្ស ប្រាំពីរយ៉ាងគឺទាយក ទាយិកានឹងមាន រូបស្អាត សម្បុរស្អាត មានទ្រង់ទ្រាយ .កម្ពស់ រាងរៅសមសួន និងត្រូវបានជា ស្ដេចចក្រពត្រាធិរាជប្រកបដោយទស ពិធរាជធម៌ ក្នុងជាតិ ណាមួយដាច់ខាត។ បើព្រះសង្ឃគឺនឹងបានជាឯហិភិក្ខុបានជួបព្រះប្រទះធម៌ក្នុងអវសានជាតិ ហើយ សម្រេចអរហត្ដមគ្គ អរហត្ដផលដល់ព្រះ និញ្វន ។ បើជាភិក្ខុនីក៏នឹងបានលុះមគ្គ ផលក្នុងជាតិជាទីបំផុតមិនខាន ។ ចំណែក ព្រះភិក្ខុដែលជាអ្នកក្រាលគ្រងក៏ទទួល បានអានិសង្ស៥យ៉ាងដែរ។
ក្រៅពីអត្ថន័យខាងលើពិធីបុណ្យនេះក៏បានបង្ហាញនូវទឹកចិត្ដជ្រះថ្លាក្នុងការ បំពេញកុសលប្រកបដោយជំនឿលើ មាគ៌ាព្រះពុទ