ឈ្មួញ​គាស់​ដើម​ត្នោត​រាប់រយ​ដើម​ទៅ​លក់​អោយ​វៀតណាម​ មិន​រំខាន​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​

ចែករំលែក៖

​ខេត្តស្វាយរៀង​៖​ ដើម​ត្នោត​រាប់រយ​ដើម​ត្រូវ​បាន​ក្រុម​ឈ្មួញ​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​ស្រុក​រមាស​ហែក​យក​ទៅ​លក់​ប្រទេស​វៀតណាម​ប្រមាណ​ជាង​មួយ​ខែ​មក​ហើយ​ ខណៈ​មិនឃើញ​មាន​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​អើពើ​ឡើយ​ ។​

20151124_134907

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលាស្រុក​រមាស​ហែក​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​អោយ​ដឹង​ថា​ ករណី​ឈ្មួញ​វៀតណាម​មក​គាស់​ដើម​ត្នោត​នេះ​គឺ​អស់​រយៈពេល​ជាង​មួយ​ខែ​មក​ហើយដោយ​នៅ​ចំណុច​ទួល​យាយ​ជរ​ស្ថិត​នៅ​ ភូមិ​បែក​ចាន​ ឃុំ​អង្គ​ប្រ​ស្រែ​ ស្រុក​រមាស​ហែក​ ក្នុង​តម្លៃ​៤០០០០​រៀល​មួយ​ដើម​ ដែល​ទិញ​ពី​ប្រជាពលរដ្ឋ​ហើយ​យក​ទៅ​លក់​ឈ្មួញ​វៀតណាម​ក្មុ​ង​មួយ​ដើម​ដែល​ប្រវែង​៥​ទៅ​៦​ម៉ែត្រ​តម្លៃ​២០០​ដុល្លារ​។​

​ប្រភព​បន្ត​ថា​ ចំពោះ​អ្នក​រត់ការ​ដែល​នាំ​ឈ្មួញ​វៀតណាម​មក​ទិញ​គឺជា​មន្ត្រី​យោធា​ការពារ​ព្រំដែន​ក្នុង​វរ​:​សេនា​តូច​ការពារ​ព្រំដែន​លេខ​២០១​ម្នាក់​ជា​អ្នក​ចាត់ចែង​រត់ការ​ហើយ​មន្ត្រី​រូប​នោះ​បាន​អះអាង​ថា​ បង់លុយ​ឲ្យ​សមត្ថកិច្ច​គ្រប់​ទាំងអស់​ក្នុង​ដើម​ត្នោត​មួយ​ដើម​តំលៃ​៣០​ដុល្លារ​។​

​បើ​តាម​អ្នក​ប្រជាពលរដ្ឋ​ស្រុក​រមាស​ហែក​បានអោយ​ដឹង​ថា​ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ឈ្មួញ​វៀតណាម​ចូល​មក​ទិញ​ដើម​រាំងភ្នំ​រាំង​ទឹក​ដើម​ជ្រៃ​ដើម​ពោធិ​ឥឡូវ​ដល់​ដើ​ត​ត្នោត​ទៀត​ហើយ​ហេតុនេះ​សូម​សមត្ថកិច្ច​ដែល​ពាក់​ព​ន្ធ័​មេត្តា​ទប់ស្កាត់​ជា​បន្ទាន់​បើ​ពុំនោះ​ទេ​ដើម​ត្នោត​ស្រុក​ខ្មែរ​និង​ត្រូវ​វៀតណាម​ទិញ​យក​ទៅ​ដាំ​អស់​ជាក់​ជា​មិន​ពុំខាន​។​

​ពាក់​ព​ន្ធ័​ករណី​ខាងលើ​នេះ​លោក​(​ ពេញ​ជា​)​ អភិបាលស្រុក​រមាស​ហែក​បាន​ប្រាប់​អ្នក​សា​ព​ត៏​មាន​ថា​ពិតជា​មាន​វៀតណាម​ចូល​មក​ទិញ​ដើម​ត្នោត​នៅ​ស្រុក​រមាស​ហែក​មែន​កាលពីរ​មួយ​ខែ​មុន​លោក​ក៏​បានអោយ​មន្ត្រី​នគ​បាល​ចុះ​បង្ក្រាប​ហើយ​ដែរ​។​

​ចំពោះ​វៀតណាម​ចូល​មក​គាស់​ដើម​ត្នោត​នៅ​ភូមិ​បែក​ចាន​ឃុំ​អង្គ​ប្រ​ស្រែ​ ស្រុក​រមាស​ហែក​នោះ​គឺ​លោក​មិន​បានដឹង​ទេ​ប៉ុន្តែ​ចាំ​លោក​ឲ្យ​សមត្ថកិច្ច​នគ​បាល​ចុះ​ទៅ​ពិនិត្យ​មើល​។​

​រីឯ​អធិការ​នគ​បាល​ស្រុក​រមាស​ហែ​លោក​សុំ​សំ​អុល​ក​បានអោយ​ដឹង​ថា​លោក​និង​ចាត់​មន្ត្រី​នគ​បាល​ប៉​ស្ត៍​រដ្ឋបាល​ឃុំ​អង្គ​ប្រ​ស្រែ​ចុះ​ទៅ​បង្ក្រាប​និង​ចាប់​អេ​ស្កា​វ​ទ​រ័​ដែល​ក្រុម​ឈ្មួញ​គាស់​ដើម​ត្នោត​នោះ​ ៕​

20151124_140654

20151124_140123

20151124_135558

20151124_134942

20151124_134841

...

ដោយ៖ យឹ​ម​ សុ​ថា​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print