ចំនួន​អ្នក​ស្លាប់​ដោយ​អាការ​ពុល​ស្រាស​នៅ​ស្រុក​សំបូរ​មិន​មាន​ចំនួន​កើនឡើង​នោះ​ទេ​

ចែករំលែក៖

​ខេត្តក្រចេះ​៖​ ស្នងការ​រង​កណ្តាល​ព្រហ្មទណ្ឌ​ លោក​ឧត្តមសេនីយ៍ត្រី​ អ៊ុំ​ ភី​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ថា​ ចំនួន​អ្នក​ស្លាប់​ និង​ អ្នកមាន​អ​កា​រៈ​ពុល​ក្អួតចង្អោរ​ណែន​ដើមទ្រូង​ស្រវាំងភ្នែក​និង​ទន់​ដៃជើង​ គឺ​មិន​មាន​ចំនួន​កើនឡើង​នោះ​ទេ​ ។​ អ​កា​រៈ​ពុល​បង្ក​ឱ្យ​មាន​អ្នក​ភូមិ​២​នាក់​ស្លាប់​ និង​អ្នក​ភូមិ​ជាង​៣០​នាក់​ទៀត​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ ត្រូវ​បាន​អាជ្ញាធរ​កំណាត់​ថា​ អាច​បណ្តាល​មក​ពី​ពុល​ស្រាសរ​ ។​

sad (2)

​ដោយឡែក​ លោក​ ឈ្នាង​ សុ​វុ​ត្ថា​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​ បានឱ្យ​ដឹង​ដែរ​ថា​ ក្រោយ​ពី​កើតហេតុ​ មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​ ហើយ​បាន​យក​ស្រាស​ ដែល​សង្ស័យ​ជាដើម​ហេតុ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ពុល​ និង​ ស្លាប់​ ផ្ញើរ​ទៅ​មន្ទីរពិសោធន៍​ជាតិ​ ដើម្បី​ពិនិត្យ​ តែ​រហូត​មក​ដល់​ពេល​នេះ​យើង​មិន​ទាន់​បាន​ទទួល​លទ្ធិ​ផល​នៅឡើយ​ទេ ​។​

​យ៉ាងណា​ក៏​ដោយ​ក្រោយ​ពី​មានការ​ស្លាប់​របស់​អ្នក​ភូមិ​ និង​ច្រើន​នាក់​ទៀត​កំពុង​សង្គ្រោះ​បន្ទាន់​រួច​មក​ អាជ្ញាធរ​ខេត្ត​បាន​បង្កើត​កណៈក​ម្មការ​មួយ​ចុះ​ត្រួតពិនិត្យ​ លើ​ទីតាំង​ផលិត​ស្រាស​មួយ​កន្លែង​នៅ​ស្រុក​សំបូរ​ ខេត្តក្រចេះ​ក្រោយ​ពី​អាជ្ញាធរ​បាន​ដាក់​ការ​កំណត់​ថា​ ការ​ស្លាប់​របស់​អ្នក​ភូមិ​២​នាក់​ និង​មាន​អ្នក​ភូមិ​ជា​ច្រើ​នាក់​ ទៀត​បាន​កើត​អាការ​ពុល​ក៏​កំពុង​តែ​ជួយ​សង្គ្រោះ​ពី​គ្រូពេទ្យ​ គឺ​កើតឡើង​បន្ទាប់​ពី​ពួក​គាត់​ បាន​ទទួលទាន​ស្រាស​នេះ​រួច​ ចំនែកឯ​ម្ចាស់ផ្ទះ​ផលិត​ស្រា​ ក៏​បាន​គេចខ្លួន​បាត់​ ។​

​អាជ្ញាធរ​ស្រុក​សំបូរ​ បាន​និយាយ​ថា​ បន្ទាប់​ពី​កើត​មាន​ហេតុ​ការ​មនុស្ស​ក្នុងភូមិ​ចារ​ថ្នោល​ ឃុំ​សំបូរ​ ស្រុក​សំបូរ​ បាន​ស្លាប់​ជា​បន្តបន្ទាប់​ ក្នុង​អំឡុង​រយះ​ពេល​២​ថ្ងៃ​ជាប់ៗ​គ្នា​ ក្នុង​អ​កា​រៈ​ពុល​ ក្អួតចង្អោរ​ ណែន​ដើមទ្រូង​ ស្រវាំងភ្នែក​ និង​ទន់​ដៃជើង​ ក៏​នៅ​មាន​អ្នក​ភូមិ​ ប្រុស​-​ស្រី​ជាង​៥០​នាក់​ក៏​កំពុង​តែ​សង្គ្រោះ​ពី​គ្រូពេទ្យ​។​ ហើយ​ហេតុ​ការ​នេះ​បាន​កើតឡើង​ក្រោយ​ពី​ពួក​គាត់​បាន​ទទួល​ ទាន​ស្រាស​ ក្នុង​ពិធី​កំដរ​រោង​បុណ្យសព​មួយ​ក្នុងភូមិ​កាលពី​ថ្ងៃ​ទី​២០​ ខែវិច្ឆិការ​ ។​

​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ទៀត​ថា​ នៅ​ថ្ងៃ​ចូលរួម​កំដរ​បុណ្យសព​ កាលពី​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ មាន​អ្នក​ភូមិ​ជា​ច្រើន​នាក់​ចូលរួម​ ។​ ក្នុង​នោះ​មាន​អ្នក​ភូមិ​ជា​ច្រើន​ នាក់​បាន​ផឹកស្រា​សរ​កំដរ​រោង​បុណ្យ​ ហើយ​បន្ទាប់​ពី​ផឹក​អ្នក​ភូមិ​ទាំងនោះ​បាន​កើត​មាន​អ​កា​រៈ​ ក្អួតចង្អោរ​ វិលមុខ​ ស្រវឹង​ភ្នែក​ រហូត​ឈាន​ឲ្យ​មាន​អ្នក​ស្លាប់ ​។​

​បុរស​ទាំង​ពីរ​នាក់​ដែល​បាន​ស្លាប់​មានឈ្មោះ​ ប៉ែន​ ផាង​ អាយុ​៤៥​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ ចារ​ថ្នោល​ ឃុំ​សំបូរ​ ស្រុក​សំបូរ​ ត្រូវ​បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ បន្ទាប់​ពី​មក​ពី​ចូល​ រួម​កំដរ​ បុណ្យសព​និង​បាន​ផឹកស្រា​សរ​ ជាមួយ​អ្នក​ភូមិ​ដ៏​ទៃ​ទៀត​បាន​រយះ​ពេល​មួយ​ ថ្ងៃ​រួច​មក​។​ បុរស​ម្នាក់​ទៀត​ឈ្មោះ​ឈឺ​ម​ ឆោម​ អាយុ​៣០​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​បាន​ ស្លាប់​នៅ​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ក្រោយ​ពី​ផឹកស្រា​សរ​ កំដរ​បុណ្យសព​បាន​រយះ​ពេល​២​ថ្ងៃ ​។​

​លោក​ឧត្តមសេនីយ៍ត្រី​ អ៊ុំ​ ភី​ ស្នងការ​រង​កណ្តាល​ព្រហ្មទណ្ឌ​ បាន​ឲ្យ​ដឹង​ នៅ​ក្នុង​រោង​ផលិត​ស្រាស​ មួយ​នេះ​គឺ​នគរបាល​បាន​ពិនិត្យ​ឃើញ​ថា​ មិន​បាន​ផលិត​ស្រា​ទៅ​តាម​លក្ខណៈ​ប​ច្ចែក​ទេស​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ​ ដោយ​អ្នក​ផលិត​បាន​យក​អង្ករ​ត្រាំ​ជាមួយ​មេស្រា​ ហើយ​ចាក់ទឹក​ចូល​ ហើយ​លក់​ទៅ​ឱ្យ​អ្នក​ភូមិ​តែ​ម្តង ​។​

​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អាជ្ញាធរ​ខេត្តក្រចេះ​ បាន​និយាយ​ថា​ ករណី​ពុល​ស្រាស​ បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​នេះ​គឺ​បាន​កើតឡើង​ចំនួន​២​លើក​មក​ហើយ​នៅ​ខេត្តក្រចេះ​ ដោយ​កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ កន្លង​ទៅ​ មាន​អ្នក​ភូមិ​រស់​ នៅ​ក្នុងភូមិ​ខ្សា​ត់​ ឃុំ​តា​ម៉ៅ​ ស្រុក​ព្រែក​ប្រសព្វ​ មាន​ចំនួន​៦​នាក់​ ក្នុង​នោះ​រាប់​ទាំង​ម្ចាស់​ ផលិត​ស្រាសរ​ម្នាក់​ផង​ដែរ​ ត្រូវ​បាន​ស្លាប់​ជា​បន្តបន្ទាប់​ក្នុង​អំឡុង​រយះ​ពេល​ជិត​១០​ថ្ងៃ​ ក្នុង​អ​កា​រៈ​ តែ​មួយ​។​ ដោយ​ការ​ស្លាប់​របស់​អ្នក​ភូមិ​ទាំង​៦​នាក់​នោះ​ ត្រូវ​បាន​អាជ្ញាធរ​កំណត់​ថា​ បណ្តាល​ មក​ពិ​ពុល​ស្រាស ​៕

sad (3)

sad (1)

sad

...

ដោយ៖ ​កោះ​ទ្រុង​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print