ខេត្តក្រចេះ៖ ស្នងការរងកណ្តាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី អ៊ុំ ភីបានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកាថា ចំនួនអ្នកស្លាប់ និង អ្នកមានអការៈពុលក្អួតចង្អោរណែនដើមទ្រូងស្រវាំងភ្នែកនិងទន់ដៃជើង គឺមិនមានចំនួនកើនឡើងនោះទេ ។ អការៈពុលបង្កឱ្យមានអ្នកភូមិ២នាក់ស្លាប់ និងអ្នកភូមិជាង៣០នាក់ទៀតកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ត្រូវបានអាជ្ញាធរកំណាត់ថា អាចបណ្តាលមកពីពុលស្រាសរ ។
ដោយឡែក លោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានឱ្យដឹងដែរថា ក្រោយពីកើតហេតុ មន្ត្រីជំនាញបានចុះទៅពិនិត្យ ហើយបានយកស្រាស ដែលសង្ស័យជាដើមហេតុដែលធ្វើឱ្យប្រជាពលរដ្ឋពុល និង ស្លាប់ ផ្ញើរទៅមន្ទីរពិសោធន៍ជាតិ ដើម្បីពិនិត្យ តែរហូតមកដល់ពេលនេះយើងមិនទាន់បានទទួលលទ្ធិផលនៅឡើយទេ ។
យ៉ាងណាក៏ដោយក្រោយពីមានការស្លាប់របស់អ្នកភូមិ និងច្រើននាក់ទៀតកំពុងសង្គ្រោះបន្ទាន់រួចមក អាជ្ញាធរខេត្តបានបង្កើតកណៈកម្មការមួយចុះត្រួតពិនិត្យ លើទីតាំងផលិតស្រាសមួយកន្លែងនៅស្រុកសំបូរ ខេត្តក្រចេះក្រោយពីអាជ្ញាធរបានដាក់ការកំណត់ថា ការស្លាប់របស់អ្នកភូមិ២នាក់ និងមានអ្នកភូមិជាច្រើនាក់ ទៀតបានកើតអាការពុលក៏កំពុងតែជួយសង្គ្រោះពីគ្រូពេទ្យ គឺកើតឡើងបន្ទាប់ពីពួកគាត់ បានទទួលទានស្រាសនេះរួច ចំនែកឯម្ចាស់ផ្ទះផលិតស្រា ក៏បានគេចខ្លួនបាត់ ។
អាជ្ញាធរស្រុកសំបូរ បាននិយាយថា បន្ទាប់ពីកើតមានហេតុការមនុស្សក្នុងភូមិចារថ្នោល ឃុំសំបូរ ស្រុកសំបូរ បានស្លាប់ជាបន្តបន្ទាប់ ក្នុងអំឡុងរយះពេល២ថ្ងៃជាប់ៗគ្នា ក្នុងអការៈពុល ក្អួតចង្អោរ ណែនដើមទ្រូង ស្រវាំងភ្នែក និងទន់ដៃជើង ក៏នៅមានអ្នកភូមិ ប្រុស-ស្រីជាង៥០នាក់ក៏កំពុងតែសង្គ្រោះពីគ្រូពេទ្យ។ ហើយហេតុការនេះបានកើតឡើងក្រោយពីពួកគាត់បានទទួល ទានស្រាស ក្នុងពិធីកំដររោងបុណ្យសពមួយក្នុងភូមិកាលពីថ្ងៃទី២០ ខែវិច្ឆិការ ។
អាជ្ញាធរបានឲ្យដឹងទៀតថា នៅថ្ងៃចូលរួមកំដរបុណ្យសព កាលពីថ្ងៃទី២០ ខែវិច្ឆិកា មានអ្នកភូមិជាច្រើននាក់ចូលរួម ។ ក្នុងនោះមានអ្នកភូមិជាច្រើន នាក់បានផឹកស្រាសរកំដររោងបុណ្យ ហើយបន្ទាប់ពីផឹកអ្នកភូមិទាំងនោះបានកើតមានអការៈ ក្អួតចង្អោរ វិលមុខ ស្រវឹងភ្នែក រហូតឈានឲ្យមានអ្នកស្លាប់ ។
បុរសទាំងពីរនាក់ដែលបានស្លាប់មានឈ្មោះ ប៉ែន ផាង អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិ ចារថ្នោល ឃុំសំបូរ ស្រុកសំបូរ ត្រូវបានស្លាប់កាលពីថ្ងៃទី២១ ខែវិច្ឆិកា បន្ទាប់ពីមកពីចូល រួមកំដរ បុណ្យសពនិងបានផឹកស្រាសរ ជាមួយអ្នកភូមិដ៏ទៃទៀតបានរយះពេលមួយ ថ្ងៃរួចមក។ បុរសម្នាក់ទៀតឈ្មោះឈឺម ឆោម អាយុ៣០ឆ្នាំរស់នៅក្នុងភូមិជាមួយគ្នាបាន ស្លាប់នៅថ្ងៃទី២២ ខែវិច្ឆិកា ក្រោយពីផឹកស្រាសរ កំដរបុណ្យសពបានរយះពេល២ថ្ងៃ ។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ ភី ស្នងការរងកណ្តាលព្រហ្មទណ្ឌ បានឲ្យដឹង នៅក្នុងរោងផលិតស្រាស មួយនេះគឺនគរបាលបានពិនិត្យឃើញថា មិនបានផលិតស្រាទៅតាមលក្ខណៈបច្ចែកទេសឲ្យបានត្រឹមត្រូវនោះទេ ដោយអ្នកផលិតបានយកអង្ករត្រាំជាមួយមេស្រា ហើយចាក់ទឹកចូល ហើយលក់ទៅឱ្យអ្នកភូមិតែម្តង ។
បើតាមការឱ្យដឹងពីអាជ្ញាធរខេត្តក្រចេះ បាននិយាយថា ករណីពុលស្រាស បង្កឲ្យមានមនុស្សស្លាប់នេះគឺបានកើតឡើងចំនួន២លើកមកហើយនៅខេត្តក្រចេះ ដោយកាលពីខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅ មានអ្នកភូមិរស់ នៅក្នុងភូមិខ្សាត់ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ មានចំនួន៦នាក់ ក្នុងនោះរាប់ទាំងម្ចាស់ ផលិតស្រាសរម្នាក់ផងដែរ ត្រូវបានស្លាប់ជាបន្តបន្ទាប់ក្នុងអំឡុងរយះពេលជិត១០ថ្ងៃ ក្នុងអការៈ តែមួយ។ ដោយការស្លាប់របស់អ្នកភូមិទាំង៦នាក់នោះ ត្រូវបានអាជ្ញាធរកំណត់ថា បណ្តាល មកពិពុលស្រាស ៕
ដោយ៖ កោះទ្រុង