អាវុធហត្ថខេត្តស្វាយរៀងឃាត់ខ្លួនយុវជនម្នាក់តាមដីកាតុលាការពីបទ «ហឹង្សាដោយចេតនា»នៅស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង៖ យុវជនម្នាក់ត្រូវបានកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសហការជាមួយកំលាំងសមត្ថកិច្ចស្រុកធ្វើការឃាត់ខ្លួនតាមដីកាលេខ៩៩តព្រ១៥ចុះថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៥ចុះហត្ថលេខាដោយលោក ហម ម៉េងសែចៅក្រមសើុបសួរនៃសាលាដំបូងខេត្តស្វាយរៀងពីបទ ហិង្សាដោយចេតនា និងធ្វើអោយខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ។

IMG-20151125-WA0021 (1)

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥នៅចំណុចក្នុងភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាជនដែលត្រូវចោទមានឈ្មោះដួងដារ៉ាអាយុ១៧ឆ្នាំមានទីលំនៅក្នុងភូមិត្រពាំងបុណ្យឃុំព្រៃគគីរស្រុកចន្ទ្រាដោយបានប្រព្រឹត្តបទល្មើសហឹង្សាដោយចេតនានិងធ្វើអោយខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសកាលពីថ្ងៃទី៨ខែមិនាឆ្នាំ២០១៥ស្ថិតក្នុងភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ។

បច្ចុប្បន្នជនដែលត្រូវចោទសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងកសាងសំណុំរឿងបញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ៕

IMG_4196.JPG

IMG_4197.JPG

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print