លោក​ ជុន​ វ​ណ្ណី​ នឹង​ក្រុម​គ្រួសារ​ ហែ​កឋិន​ប្រមូល​បច្ច័យ​កសាង​វត្ដ​ បន្ទាយ​រកា​

ចែករំលែក៖

​ខេត្ដកំពង់ស្ពឺ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ លោក​ជុន​ វ​ណ្ណី​ មេ​ បញ្ជាការ​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​ កណ្ដាលស្ទឹង​ ខេត្ដកណ្ដាល​ ជាមួយ​មាតា​ ក្រុម​គ្រួសារ​ សាច់ញាតិ​និង​សម្បុរ​សជន​ បាន​រួបរួម​គ្នា​ជា​ឯកច្ឆន្ទ​ផ្ដួចផ្ដើម​ធ្វើបុណ្យ​ កឋិនទាន​សាមគ្គី​ ដើម្បី​ដង្ហែ​ទៅ​វេរ​ប្រគេន​ ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​អស់​ត្រីមាស​ ក្នុង​ព័ទ្ធសីមា​វត្ដ​បន្ទាយ​រកា​ ឋិ​ន​ក្នុង​ឃុំ​ ក្រាំង​ដី​វ៉ា​យ​ ស្រុក​ភ្នំស្រួច​ ខេត្ដកំពង់ស្ពឺ​ ។​

IMG_4217

​បុណ្យ​កឋិនទាន​សាមគ្គី​នេះ​ផង​ដែរ​ ដើម្បី​ប្រមូល​បច្ច័យ​យក​មក​កសាង​ បង្គោល​ភ្លើង​ ដងទង់​ ដែល​សព្វថ្ងៃ​បាន​ នឹង​កំពុង​កសាង​ ពុំ​ទាន់​រួចរាល់​នៅឡើយ​ ។​

​លោក​ ជុន​ វ​ណ្ណី​ មេបញ្ជាការ​កង​រាជ​ អាវុធហត្ថ​មូលដ្ឋាន​ស្រុក​កណ្ដាលស្ទឹង​ បាន​និយាយ​ថា​ លោក​នឹង​ក្រុម​គ្រួសារ​ បាន​ចូល​បច្ច័យ​សម្រាប់​ការ​សាងសង់​ ក្នុង​វត្ដ​បន្ទាយ​រកា​ចំនួន​៨​លាន​រៀល​ រួម​ ទាំង​ថវិកា​ឧបត្ថម្ភ​ផ្សេងៗ​ទៀត​ចំនួន​១,៥​ លាន​រៀល​ ។​

លោក​ក៏​ថ្លែងអំណរគុណ​ ចំពោះ​សប្បុរសជន​ជិត​ឆ្ងាយ​ ដែល​បាន​ មូលមតិ​គ្នា​រៀបចំ​ធ្វើ​កឋិនទាន​សាមគ្គី​ ហែ​មក​កាន់​វត្ដ​បន្ទាយ​រកា​ ក៏​ដូច​ជា​ការ​ ផ្ដល់​បច្ច័យ​សម្រាប់​កសាង​ក្នុង​ទីវ​ត្ដ​អារាម​ ដើម្បី​ទទួល​បាន​ផល​បុណ្យ​កុសល​រៀងៗ​ ខ្លួន​ ក្នុង​ព្រះពុទ្ធ​សាសនា​ ដែល​ជា​សាសនា​ របស់​រដ្ឋ​ ៕

IMG_4216

IMG_4215

IMG_4213

IMG_4212

...

ដោយ៖ ​សុខ​ខេមរា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print