ជនជាតិចិនម្នាក់បើករថយន្តឡិចសុីស RX300បែកកង់មុខជ្រុលចង្កូតបុកម៉ូតូគុបជ្រុង របួសធ្ងន់ម្នាក់

ចែករំលែក៖

​ភ្នំពេញ៖ រថយន្តឡិចសុីស RX 300 បើកបរដោយជនជាតិចិនម្នាក់ដោយសារបែកកង់ខាង​មុខ បានរេចង្កូតទៅបុកម៉ូតូគុបជ្រុងមួយគ្រឿង បើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យ​បុរស​ម្នាក់បានរងរបួសធ្ងន់ រួមទាំងរថយន្តទាំងម៉ូតូ ធ្លាក់ចូលប្រឡាយទឹក ។

image4

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៨ និង៣០នាទី ព្រឹក​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចតាមបណ្តោយផ្លូវព្រៃស ភូមិត្រពាំងចក សង្កាត់​ព្រៃ​វែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រថយន្ត ឡិចស៊ីស RX300 ពណ៍ទឹក​ប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ  2L-9469 បើកបរដោយជនជាតិចិន ភេទប្រុស អាយុប្រហែល ៥០ឆ្នាំ ធ្វើដំណើរតាមបណ្តោយផ្លូវព្រៃស ក្នុងទិសដៅជើងទៅត្បូង លុះមកដល់ចំណុចកើត​ហេតុ ស្រាប់តែបែកកង់មុខផ្នែកខាងឆ្វេង ជ្រុលចង្កូតទៅបុក ម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង ពណ៍ខៀវចាស់ ពាក់ស្លាកលេខ កំពង់ស្ពឺ 1A-4811 បណ្តាលឲ្យបុរសម្នាក់ អាយុប្រហែល ជាង​៥០ឆ្នាំ រងរបួសធ្ងន់។ រីឯរថយន្ត និងម៉ូតូ បានធ្លាក់ចូលប្រឡាយទឹក រងការខូចខាតទាំងសងខាង ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅយកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

​ប្រភពដដែលបានប្រាប់បញ្ជាក់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង គឺ​បង្ក​ឡើង​ដោយសារតែខាងភាគីរថយន្តឡិចស៊ីស RX 300បើកបរដោយជនជាតិចិននោះ បែក​កង់​ខាង​​​មុខ ទើប​​បានរេចង្កូតទៅបុកម៉ូតូគុបជ្រុង របស់ជនរងគ្រោះបើកបរបញ្ច្រាសទិសគ្នា បណ្តាល​​​ឲ្យ​រងរបួសបែបនេះ ។

ក្រោយកើតហេតុទាំងរថយន្តបង្កហេតុ និងម៉ូតូជនរងគ្រោះ ក្រោយពីធ្វើ​ការ​វាស់​វែងរួចបាន​ស្ទូច​យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕

unnamed

image2

image1

image5

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print