ខេត្ដកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០១៥ លោកជុន វណ្ណី មេ បញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានស្រុក កណ្ដាលស្ទឹង ខេត្ដកណ្ដាល ជាមួយមាតា ក្រុមគ្រួសារ សាច់ញាតិនិងសម្បុរសជន បានរួបរួមគ្នាជាឯកច្ឆន្ទផ្ដួចផ្ដើមធ្វើបុណ្យ កឋិនទានសាមគ្គី ដើម្បីដង្ហែទៅវេរប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងព័ទ្ធសីមាវត្ដបន្ទាយរកា ឋិនក្នុងឃុំ ក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។
បុណ្យកឋិនទានសាមគ្គីនេះផងដែរ ដើម្បីប្រមូលបច្ច័យយកមកកសាង បង្គោលភ្លើង ដងទង់ ដែលសព្វថ្ងៃបាន នឹងកំពុងកសាង ពុំទាន់រួចរាល់នៅឡើយ ។
លោក ជុន វណ្ណី មេបញ្ជាការកងរាជ អាវុធហត្ថមូលដ្ឋានស្រុកកណ្ដាលស្ទឹង បាននិយាយថា លោកនឹងក្រុមគ្រួសារ បានចូលបច្ច័យសម្រាប់ការសាងសង់ ក្នុងវត្ដបន្ទាយរកាចំនួន៨លានរៀល រួម ទាំងថវិកាឧបត្ថម្ភផ្សេងៗទៀតចំនួន១,៥ លានរៀល ។
លោកក៏ថ្លែងអំណរគុណ ចំពោះសប្បុរសជនជិតឆ្ងាយ ដែលបាន មូលមតិគ្នារៀបចំធ្វើកឋិនទានសាមគ្គី ហែមកកាន់វត្ដបន្ទាយរកា ក៏ដូចជាការ ផ្ដល់បច្ច័យសម្រាប់កសាងក្នុងទីវត្ដអារាម ដើម្បីទទួលបានផលបុណ្យកុសលរៀងៗ ខ្លួន ក្នុងព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ ៕
ដោយ៖ សុខខេមរា