ខេត្តពោធិ៍សាត់៖ បញ្ជូនខ្លួនជនប្រុសស្រីប្រើប្រាស់សារធាតុញៀន ៩នាក់ ទៅសាលាដំបូងខេត្តពោធិ៍សាត់ ខណៈសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ ប្រមូលយកមកធ្វើតេស្តទឹកនោមឃើញមានផ្ទុកសារធាតុញៀន
កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចផ្ទះគ្មានមនុស្សនៅ ស្ថិតក្នុងភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់ ។
យុវជន យុវនារីត្រូវបានសមត្ថកិច្ចឃាត់ហើយធ្វើតេស្ដទឹកនោម មានផ្ទុកសារធាតុញៀនត្រូវបានគេស្គាល់ ទី១-ឈ្មោះ ឆាយ ឌីណា ភេទស្រី អាយុ ២៣ឆ្នាំ ស្នាក់នៅហាង ខេធីវី (មនោរម្យ) ទី២-ឈ្មោះ ម៉ី ម៉ាឡា ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិព្រែកត្នោត សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ទី៣-ឈ្មោះ សោម ស្រីល័ក្ខ ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ទី៤-ឈ្មោះ ញឹម ទិត្យ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុង-ខេត្តពោធិ៍សាត់ ទី៥-ឈ្មោះ ជួន ណារុង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុ ទី៦-ឈ្មោះ ម៉ន រី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុ ទី៧-ឈ្មោះ ម៉ែន ស៊ីម៉ាក់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់ ទី៨-ឈ្មោះ ជា ភារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រែកស្ដី សង្កាត់លលកស ក្រុង-ខេត្តពោធិ៍សាត់ និងទី៩-ឈ្មោះ ជា ភារក្ស ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រែកស្ដី សង្កាត់លលកស ក្រុង-ខេត្តពោធិ៍សាត់ នេះបើយោងតាមរបាយការណ៍សមត្ថកិច្ចនគរបាល ក្រុងពោធិ៍សាត់ ។
នគរបាលក្រុងពោធិ៍សាត់បញ្ជាក់ឱ្យដឹងដែរថា យុវជន យុវនារី ខាងលើនេះក្រោយពីឃាត់ខ្លួនពួកគេពពាក់ពពូននៅក្នុងផ្ទះប្រជាពលរដ្ឋ ដែលគ្មានមនុស្សនៅមួយកន្លែង ហើយជំនាញបានធ្វើតេស្តទឹកនោម យ៉ាងជាក់ល័ក្ខលទ្ធផលសុទ្ធតែផ្ទុកសារធាតុញៀនទាំងអស់ ហើយបានបំពេញសំណុំបែបបទបញ្ជូនពួកគេទៅ សាលាដំបូងនៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ៕
ដោយ៖ ប៉ឹម ពិន