លិចសាឡាងនៅ​Tanzania ​អាចនឹងមានអ្នកស្លាប់ច្រើនជាង​២០០នាក់

ចែករំលែក៖

ប្រទេស Tanzania ទ្វីបអាហ្វ្រិក៖ គ្រោះថ្នាក់លិចសាឡាងដឹកអ្នកដំណើរនៅដងទន្លេរទឹកសាបធំបំផុតនៅទ្វីបអាហ្វ្រិក អាចបណ្តាលឲ្យមានអ្នកស្លាប់កើនឡើង​ជាង ២០០នាក់ដោយសារតែសាឡាងលិចពីជិតយប់ មេឃងងឹតពិបាកក្នុងការស្វែងរកជនរងគ្រោះ។
មកទល់ពេលនេះមានមនុស្ស ៤៤នាក់ស្លាប់ នៅពេលដែល សាឡាងMV Nyerere ដឹកអ្នកដំណើរលិចនៅលើដងទន្លេVitoria ប្រទេស Tanzania ។ មន្ត្រីក្នុងតំបន់បង្ហាញពីក្តីបារម្ភថា អ្នកស្លាប់អាចនឹងកើនឡើងដល់ជាង​២០០នាក់ ។
សារព័ត៌មាន​AP ​បានដកស្រង់សម្តីលោក​John Mongella ​មន្ត្រីក្នុងតំបន់​ Mwana ​បានឲ្យដឹងថា​៖ មកទល់ពេលនេះទើបតែមាន មនុស្ស ៣៧នាក់ប៉ុណ្ណោះដែលបានជួយសង្គ្រោះ ក្រោយពេលសាឡាង MV Nyerere លិច នៅជិតកោះ​Ukara ។ សាឡាងខាងលើដឹកអ្នកដំណើរប្រមាណ ជាង​៣០០នាក់។ លោកបន្តទៀតថា​ពេលនេះយើងផ្តោតទៅលើការជួយសង្គ្រោះ​ជាបន្ទាន់ ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ ។

សារព័ត៌មានរ៉យទ័របានផ្សាយថា សកម្មភាពជួយសង្គ្រោះត្រូវបាន ផ្អាករងចាំមេឃភ្លឺ ។ ទីតាំងសាឡាងលិច ស្ថិតនៅជិតកំពង់ផែកោះ​Ukara ​កាលពីល្ងាចថ្ងៃទី​២០ខែកញ្ញា ។ នៅពេលនេះគេមិនអាចដឹកពីចំនួនមនុស្សនៅលើសាឡាងនោះឡើយដោយសារតែ បុគ្គលិកលក់សំបុត្រ ក៏ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ ហើយសម្ភារៈឯកសារនានាក៏បានបាត់អស់។ ក្រៅពីដឹកមនុស្ស ក៏មានទំនិញជាច្រើននៅលើសាឡាងផងដែរ ។ មូលហេតុបណ្តាលឲ្យលិច មិនទាន់ដឹងនៅឡើយ ប៉ុន្តែមានការសន្និដ្ឋានថាសាឡាងអាចដឹកលើសចំនួន។

ទន្លេVictoria គឺជាទន្លេរទឹកសាប ធំបំផុតនៅទ្វីបអាហ្វ្រិក ឡោមព័ទ្ធដោយប្រទេស Tanzania ,Kenya និង អ៊ុយហ្គានដា​។ទន្លេខាងលើគឺជាតំបន់​ដែលតែងតែកើតឡើងនៅសោកនាដកម្មជាច្រើន ។ នៅឆ្នាំ​១៩៩៦ មានមនុស្សជាង ៨០០នាក់ស្លាប់ ក្នុងការលិចសាឡាង​MV Bukoba ។ កាលពី​៦ឆ្នាំមុន ក៏មានមនុស្ស ១៤៤នាក់ស្លាប់​និងបាត់ខ្លួន​ដោយលិចសាឡាងដូចគ្នា នៅជិតកោះ​ Zanzibar ប្រទេស​ Tanzania៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print