ខេត្ដព្រះសីហនុ៖ អ្នកចូលចិត្ដដើរ លេងយប់នៅខេត្ដព្រះសីហនុបានប្រាប់ នគរវត្ដថាកាលពីវេលាម៉ោង១យប់ ថ្ងៃ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ មានរថយន្ដ ឆ្លាមមួយគ្រឿងដែលមានជនជាតិចិន ស្រីប្រុសប្រមាណ៤នាក់ជិះនៅក្នុងរថ យន្ដបានរេចង្កូតបើកចូលសមុទ្រ ។ ក៏ ប៉ុន្ដែករណីនេះពុំបណ្ដាលឱ្យមានអ្នកជិះ នៅក្នុងរថយន្ដស្លាប់និងរបួសធ្ងន់នោះទេ ហើយក្រុមជនជាតិចិនទាំងនោះមិនរំខានដល់សមត្ថកិច្ចនោះដែរ ។
ករណីរថយន្ដជនជាតិចិនដែលគេដឹង ថា ជួលរថយន្ដមកជិះបើកធ្លាក់ចូល សមុទ្ររលត់ម៉ាស៊ីនទៅមុខលែងរួចនេះ បានកើតឡើងនៅចំណុចសេរ៉ែន ឌី.ភី.ធី ស្ថិតនៅក្រុម១៤ ភូមិ-សង្កាតលេខ៤ ក្រុង-ខេត្ដព្រះសីហនុ ។
នារីម្នាក់ដែលទើបចេញពីកន្លែងធ្វើ ការនៅហាងខារ៉ាអូខេមួយក្នុងខេត្ដព្រះ សីហនុដែលបានឃើញហេតុការណ៍នេះ និយាយឱ្យដឹងថា ពេលកើតហេតុភ្លាមៗ នាងបានឃើញសមត្ថកិច្ចចុះទៅដល់ កន្លែងកើតហេតុ តែជនជាតិស្រី-ប្រុស ដែលនៅកន្លែងកើតហេតុនោះពុំឱ្យសមត្ថកិច្ចប៉ះពាល់រថយន្ដរបស់គេទេ* ហើយ និយាយខ្មែរមិនសូវច្បាស់ថាពួកគេអាច យករថយន្ដនេះចេញពីទឹកសមុទ្របាន។ លុះក្រោយមកនាងបានឃើញរថយន្ដ ស្ទួចមកគ្រឿងមកស្ទួចយករថយន្ដខាង លើនេះចេញបាត់ទៅ ។
នារីខាងនេះបានបញ្ជាក់ថា នៅមុន ពេលដែលសមត្ថកិច្ចនិងរថយន្ដស្ទួចមក ដល់នាងបានឃើញជនជាតិចិនដែលនៅ ក្នុងរថយន្ដស្រី-ប្រុសមួយគូបើទោះជា រថយន្ដបើកធ្លាក់ចូលទឹកសមុទ្ររលត់ ទៅមុខលែងរួចហើយក្ដី ពួកគេមិនចេញ ពីរថយន្ដនោះទេ ហើយថែមទាំងនៅឱប ថើបគ្នាបែបរ៉ូមែនទិកទៀតផង ។
នារីដដែលនេះបានបញ្ជាក់ថា ជន ជាតិចិនស្រី-ប្រុសទាំងនេះមានសភាព ស្រវឹងជោកជាំ*ដែលគេសង្ស័យថាទើប នឹងចេញពីកន្លែងផឹកស៊ីណាមួយទើប ស្រវឹងខ្លាំងបើកខុសផ្លូវចូលទឹកសមុទ្រ ដូច្នេះ ។
នៅកន្លែងកើតហេតុគេបានរិះគន់ ចំពោះសមត្ថកិច្ចដែរថា សមត្ថកិច្ចមិន គួរឱ្យរថយន្ដជនជាតិចិនទាំងនេះទៅ ដោយស្រួលៗទេ ទោះបីជាមិនបង្កឱ្យ មានគ្រោះថ្នាក់ដល់អ្នកដទៃនិងសម្បត្ដិ សាធារណៈក៏ដោយព្រោះបើយោងតាម ច្បាប់ចរាចរណ៍ថ្មីនឹងត្រូវអនុវត្ដន៍តឹង តែងនៅដើមឆ្នាំ២០១៦នេះ អ្នកបើកបរ ផឹកគ្រឿងស្រវឹងត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់ ។ នេះនៅពេលយប់ ចុះ ប្រសិនបើករណីបែបនេះកើតនៅពេល ថ្ងៃមានមនុស្សប៉ុន្មាននាក់គ្រោះខណៈ ភ្ញៀវទេសចរណ៍ជាតិនិងអន្ដរជាតិកំពុង មុជទឹកកម្សាន្ដនៅឆ្នេរសមុទ្រចំណុច កើតហេតុ ៕
ដោយ៖ ឆ្លាមសមុទ្រ