ស្ថាន​ការ​តាន់​តាន់តឹង​ នៅ​ពេល​ដែល​ទួ​រ​គី​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​

ចែករំលែក៖

​កម្លាំង​ទាហាន​ទូរ​គី​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​មួយ​គ្រឿង​ស្ថិត​នៅ​បន្ទាប់​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ បង្ក​ឲ្យ​មាន​ស្ថាន​ការ​កាន់តែ​តានតឹង​ខ្លាំង​ឡើង​ ខណៈ​ដែល​ប្រធានាធិបតី​រុ​ស្ស៊ី​ លោក​ វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ បាន​ព្រមាន​ថា​ រុ​ស្ស៊ី​នឹង​ចាត់វិធានការ​តបត​ទីក្រុង​ Ankara​ ឲ្យ​បាន​ស័ក្តិសម​ជាទី​បំផុត​ ។​

res (1)

​ប្រធាន​អង្គការ​ណា​តូ​ លោក​ Jens​ Stoltenberg​ បាន​ថ្លែង​ថា​ កម្លាំង​របស់​អង្គការ​ណា​តូ​មិន​អាច​បោះបង់​សមាជិក​របស់​ខ្លួន​នៅ​ពេល​មានរឿង​បាន​ឡើយ​ គឺ​ឈរ​នៅ​ខាង​ទួ​រ​គី​ជា​និច្ច​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ លោក​បាន​អំពាវនាវ​ឲ្យ​មានការ​ស្ងប់ស្ងាត់​ពី​មេដឹកនាំ​ពិភពលោក​ ពីព្រោះ​ខ្លាច​ស្ថាន​ការ​តានតឹង​បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​កើតឡើង​រវាង​កម្លាំង​សម្ពន្ធមិត្ត​អង្គការ​ណា​តូ​ នឹង​យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​ដែល​កំពុង​មាន​វត្ត​មាននៅ​លើ​ដែនអាកាស​ប្រទេស​ស៊ី​រី​នោះ​ ។​

​ទីក្រុង​ Ankara​ បាន​ស្នើ​ឲ្យ​អង្គការ​ណា​តូ​ដែល​មាន​សមាជិក​ទាំង​២៨​ប្រទេស​នោះ​កោះ​ប្រជុំ​ជា​បន្ទាន់​ក្រោយ​អំពី​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​ ។​ លោក​ Stoltenberg​ បាន​ថ្លែង​នៅ​ក្រោយ​កិច្ចប្រជុំ​បន្ទាន់​នេះ​ថា​ «​យើង​ឈរ​ទៅ​លើ​សាមគ្គីភាព​ជាមួយ​ទួ​រ​គី​ និង​គាំទ្រ​អធិបតេយ្យភាព​ដែនដី​របស់​សម្ពន្ធមិត្ត​អង្គការ​ណា​តូ​ជា​និច្ច​»​ ។​ ការ​ដោះស្រាយ​តាម​រយៈ​ការទូត​ និង​ការ​មិន​បង្ក​ឲ្យ​ស្ថានការណ៍​តានតឹង​ខ្លាំង​ឡើង​មាន​សារសំខាន់​ខ្លាំង​ណាស់​នៅ​ពេល​នេះ​ដើម្បី​ដោះស្រាយ​ស្ថាន​ស្ថានការណ៍​មួយ​នេះ​ ។​

​ប្រភព​កម្លាំងយោធា​របស់​ទួ​រ​គី​បាន​ថ្លែង​ថា​ យន្តហោះ​ចម្បាំង​នោះ​ត្រូវ​បាញ់​ទម្លាក់​ដោយ​យន្តហោះ​ចម្បាំង​ទួ​រ​គី​ F-16s​ ២​គ្រឿង​ បន្ទាប់​ពី​វា​បាន​រំលោភ​ដែនអាកាស​ទួ​រ​គី​រយៈពេល​១០​លើក​ ហើយ​ក្នុង​មួយ​លើកៗ​មាន​រយៈពេល​៥​នាទី​នោះ​ ។​

​ឯកអគ្គ្រដ្ឋទូត​ទួ​រ​គី​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​ លោក​ Halit​ Cevik​ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បញ្ជាក់​ថា​ យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​២​គ្រឿង​បាន​ហោះ​រំលោភ​ជាង​មួយ​ម៉ៃ​ចូល​ក្នុង​ដែនអាកាស​ទួ​រ​គី​ ក្នុងអំឡុងពេល​ប្រមាណ​១៧​វិនាទី​ ។​

​ប៉ុន្តែ​ទីក្រុង​មូ​ស្គូ​បាន​រិះគន់​យ៉ាង​ខ្លាំងក្លា​ចំពោះ​ទួ​រ​គី​ដែល​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ Su-24​ របស់​រុ​ស្ស៊ី​នេះ​ ។​ រុ​ស្ស៊ី​អះអាង​ថា​ យន្តហោះ​ចម្បាំង​របស់​ខ្លួន​គឺ​ស្ថិត​នៅ​ក្នុង​ដែនអាកាស​ប្រទេស​ស៊ី​រី​តែ​ប៉ុណ្ណោះ​ និង​បាន​បញ្ជាក់​ថា​ អាកាសយានិក​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ដែល​លោត​ចេញពី​យន្តហោះ​ចម្បាំង​នោះ​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ នៅ​លើ​ដី​ថែម​ទៀត​ផង​ ។​

​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ បាន​ចាត់​ទុក​ការ​បាញ់ប្រហារ​ទម្លាក់​យន្តហោះ​ចម្បាំង​នៅ​ពេល​នេះ​ដូច​ទៅ​នឹង​សកម្មភាព​ក្រុម​ភេរវកម្ម​ ហើយ​ថា​ រុ​ស្ស៊ី​នឹង​ចាត់វិធានការ​តបត​ទៅ​វិញ​ឲ្យ​បាន​ស័ក្តិសម​បំផុត​ និង​បាន​ព្រមាន​ពី​ការ​ប្រេះស្រាំ​ទំនាក់ទំនង​រវាង​រុ​ស្ស៊ី​ នឹង​ទួ​រ​គី​ផង​ដែរ​ ។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​រុ​ស្ស៊ី​ លោក​ Sergei​ Lavrov​ បាន​លុប​ចោលការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​កាន់​ប្រទេស​ទួ​រ​គី​កាលពី​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ និង​មាន​ព្រមាន​ពលរដ្ឋ​របស់​ខ្លួន​កុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ទួ​រ​គី​ថែម​ទៀត​ផង​ ។​

​លោក​ Sergei​ Rudskoi​ អ្នកនាំពាក្យ​កម្លាំងយោធា​រុ​ស្ស៊ី​បាន​ថ្លែង​ថា​ នាវាចម្បាំង​បំពាក់​កាំជ្រួច​មី​ស៊ី​ល​នាំ​ផ្លូវ​ Moskva​ នៅ​ពេល​នេះ​ត្រូវ​ដាក់​ឲ្យ​បោះទីតាំង​នៅ​ជិត​ Latakia​ ព្រំដែន​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​របស់​ស៊ី​រី​ ដើម្បី​ការពារ​រាល់​ការ​គំរាមកំហែង​មក​លើ​កងកម្លាំង​របស់​រុ​ស្ស៊ី​ ៕​

epaselect epa05039461 A still image made available on 24 November 2015 from video footage shown by the HaberTurk TV Channel shows a burning trail as a plane comes down after being shot down near the Turkish-Syrian border, over north Syria, 24 November 2015. A Russian fighter jet was shot down 24 November over the Turkish-Syrian border, the Defence Ministry in Moscow said, according to Interfax news agency. The Sukhoi Su-24 was reportedly downed by Turkish forces, Turkish state news agency Anadolu reported, citing sources in the presidency. The report said that the jet violated Turkish airspace and ignored warnings. It crashed in the north-western Syrian town of Bayirbucak, Turkish security sources were quoted as saying.  EPA/HABERTURK TV CHANNEL MANDATORY CREDIT: HABERTURK TV CHANNEL

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print