សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញផ្តល់កិត្តិយសដល់បុត្រា ក្នុងពិធីទទួលពានរង្វាន់សន្តិភាពអន្តរជាតិGUSI(The Gusi Peace Prize International)នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន រាត្រីនេះ

ចែករំលែក៖

ប្រទេសហ្វីលីពីន៖ នារាត្រីថ្ងែទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្រ្តីទី១នៃកម្ពុជាបានអញ្ជើញជាសក្ខីភាព ដ៏ខ្ពង់ខ្ពស់ ផ្តល់កិត្តិយសដ៏ធំធេងដល់បុត្រា ក្នុងប្រារព្ធពិធីទទួលពានរង្វាន់សន្តិភាពអន្តរជាតិGUSI(The Gusi Peace Prize International)នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។

គួររំលឹកថាៈ លោក ហ៊ុន ម៉ានីឥស្សរជនខ្មែរដំបូងទទួលបានពានរង្វាន់សន្តិភាព The Gusi Peace Prize គឺជាមោទនភាពថ្មីមួយទៀតដែលលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្រ្តវ័យក្មេងនៅកម្ពុជា បាន ក្លាយជាឥស្សរជនខ្មែរដំបូងគេដោយទទួលបានពានរង្វាន់សន្តិភាព « The Gusi Peace Prize » ក្នុងភាពជាអ្នកដឹកនាំយុវជន ការគោរពសិទ្ធិ និង ជាអ្នកការពារស្រឡាញ់សម្បត្តិវប្បធម៌បេតិកភណ្ឌពិភពលោក ។

យោងតាមគេហទំព័រក្នុងស្រុកមួយបានឲ្យដឹងថា លោក ហ៊ុន ម៉ានី រួមនិងម្ចាស់ជ័យលាភី ១៨នាក់ផ្សេងទៀត មកពីជុំវិញពិភពលោក នឹងឡើងទទួលពាន « The Gusi Peace Prize» នៅប្រទេសហ្វីលីពីន នាវេលាម៉ោងប្រមាណ ៧យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ម៉ោងនៅកម្ពុជា ។

េគនៅចាំបានថា Gusi Peace Prize ត្រូវបានបង្កើតឡើងដោយលោក Barry Gusi ក្នុងគោលបំណងឧទ្ទិសដល់ឪពុករបស់លោក គឺលោក Gemeniano Javier Gusi អតីតយុទ្ធជននាសម័យសង្គ្រាមលោកលើកទីពីរ ដែលបានតស៊ូរប្រយុទ្ធ ប្រឆាំងជប៉ុន ហើយក្រោយមកបានក្លាយជាអ្នកនយោបាយ និង ជាសកម្មជនសិទ្ធិមនុស្ស។ Gusi ជាអង្គការរបស់អាស៊ី ដែលសំខាន់បំផុត និង នាំមុខគេនៅលើពិភពលោកសព្វថ្ងៃនេះ ។

ចាប់ពីឆ្នាំ២០០២មក ពានរង្វាន់ដែលចែកចេញជាច្រើនផ្នែកនេះ ត្រូវបានប្រគល់ជូនដល់ឥស្សរជន និងស្ថាប័ន ដែលធ្វើការងារលើការពង្រឹងសន្តិភាព និងការពង្រីកសកម្មភាពផ្សេងៗ ។ ពិធីចែករង្វាន់ត្រូវបានកំណត់ ធ្វើឡើង នៅថ្ងៃពុធ សប្តាហ៍ទី៤ នៃខែវិច្ឆិកា នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។

Gusi Peace Prize ត្រូវបានផ្ដល់ជូនដល់ឥស្សរជនគំរូអស្ចារ្យរបស់សង្គម ឬអ្នកដែលបានចួលរួមចំណែកក្នុងការ ឆ្ពោះទៅរកការសម្រេចបាននៃសន្តិភាព និងការគោរពសិទ្ធិមនុស្ស ជីវិត និងសេចក្ដីថ្លៃថ្នូរ មានដូចជា៖ ការសិក្សា ស្រាវជ្រាវវិទ្យាសាស្រ្ត និងរបកគំហើញថ្មីៗ សរីរសាស្រ្ត ឳសថសាស្រ្ត គីមីវិទ្យា រូបវិទ្យា ការសែត ការស្រលាញ់ មនុស្សជាតិ ឬសកម្មភាពមនុស្សធម៌ សេដ្ឋកិច្ច សិល្បៈភាពយន្ត វិចិត្រសិល្បៈសូនរូប និងវិស្វកម្មបច្ចេកវិទ្យា សាស នា នយោបាយ ការកាត់បន្ថយភាពក្រីក្រ អក្សសាស្រ្ត បេតិកភ័ណ្ឌវប្បធម៌ មានទំនាក់ទំនងល្អជាមួយអន្តរជាតិ ស្ថាបត្យកម្ម បុរាណវិទ្យា ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ និងជីវវិទ្យា ។

លោក ហ៊ុន ម៉ានី ជាឥស្សរជនខ្មែរដំបូងគេ ដែលបានទទួលជ័យលាភី « The Gusi Peace Prize » ក្នុងចំណោម ម្ចាស់ជ័យលាភី ១៨នាក់ផ្សេងទៀត មកពីអូទ្រីស អូស្ត្រាលី បង់ក្លាដែស បេឡារុស ចិន ចចជា ឆេក អាល្លឺម៉ង់ ជប៉ុន កាហ្សាក់ស្ថាន គៀកហ្ស៊ីសស្ថាន ហូឡង់ ហ្វីលីពីន ព័រទុយហ្គាល់ កាតា រុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋ អាម៉េ រិក។ ក្នុងនោះមាន លោក Stanislav Shushkevich អតីតប្រធានាធិបតីបេឡារុស លោក Akskar Akayev អតីតប្រធានាធិបតីគៀកហ្ស៊ីសស្ថាន និងលោក Antonio Eanes អតីតប្រធានាធិបតីព័រទុយហ្គាល់ផងដែរ ។

ចំណុចសំខាន់ ដែលធ្វើឲ្យគណៈកម្មការទាំង ២១ប្រទេស សម្រេចចិត្តជ្រើសរើស លោក ហ៊ុន ម៉ានី ជាម្ចាស់ពាន រង្វាន់ពិភពលោកមួយនេះរួមមាន៖

១. រក្សាឲ្យបាននូវសុខសុវត្ថិភាព យុត្តិធម៌ និងសេរីភាពរបស់យុវជន ដោយមិនរើសអើងជាតិសាសន៍ ពណ៌សម្បុរ វណ្ណៈសង្គម និង និន្នាការនយោបាយ

២. លើកកម្ពស់ចលនាចូលរួមដោយស្ម័គ្រចិត្តរបស់យុវជននៅក្នុងការអភិវឌ្ឍ ថែរក្សាបូរណភាពទឹកដី សេចក្ដីថ្លៃ ថ្នូរ សាមគ្គីភាព សន្តិភាព

៣. លើកកម្ពស់ការថែទាំសុខភាព កំសាន្ត កីឡា និង សិល្បៈ

៤. លើកទឹកចិត្តយុវជនក្នុងការស្វែងយល់អំពីប្រវត្តិសាស្រ្ត ប្រពៃណី ទំនៀមទម្លាប់

៥. បង្កើតកិច្ចសហប្រតិបត្តិការ និងទំនាក់ល្អជាមួយ អង្គការសហគមន៍ជាតិ និងអន្តរជាតិ

៦. ផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ បំនិនជីវិត ការអប់រំយុវជន ជាពិសេសសម្រាប់ជនពិការ ៕

...

ដោយ៖ សុខ ខេមរា 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print