ខេត្តព្រះសីហនុ ៖ របាយការណ៍ពីនគរបាល ដែលទទួលបានអោយដឹងថា ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងជាង ០៧លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០៥-២០៦ ត្រង់ចំណុចលើស្ពានទឹកសាប ស្ថិតនៅក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្តធុនធំ ១គ្រឿងម៉ាក DONGFENG ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ3E-0222 សណ្តោងរុឺម៉កដឹកថ្ម (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ(រត់គិចខ្លួន) មានទិសដៅចូលក្រុងព្រះសីហនុ បានបុកពីខាងក្រោយម៉ូតូ ១គ្រឿង ម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខតាកែវ1M-0540 បើកបរដោយឈ្មោះ ស៊ុយ វណ្ណនេត ភេទ ប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិត្នោត ឃុំស្រងែ ស្រុកទ្រាំង ខេត្តតាកែវ មានអ្នករួមដំណើរម្នាក់ភេទប្រុស( មិនទាន់ស្គាល់អត្តសញ្ញាណ ) មានទិសដៅស្របគ្នា បណ្តាលជនរងគ្រោះដែលជិះលើម៉ូតូស្លាប់ទាំង០២នាក់ នៅនឹងកន្លែងកើតហេតុតែម្តង ។
ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ រីឯវត្ថុតាង រថយន្ត និង ម៉ូតូ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕ ឆ្លាម សមុទ្រ
...