ក្រុង​តា​ខ្មៅ​រៀបចំ​ពិធី​អកអំបុក​ បណ្តែតប្រទីប​ សំពះ​ព្រះ​ខែ​ក្រោម​ការ​ផ្តួចផ្តើម​របស់​លោកស្រី​ឧកញ៉ា​ សៀង​ ចាន់​ហេង

ចែករំលែក៖

​ខេត្តកណ្តាល​៖​ ចាប់ពី​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០១៥​ នៅ​សួនច្បារ​ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ លោកស្រី​ឧកញ៉ា​សៀង​ ចាន់​ហេង​ អគ្គ​នាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​ និង​អាជ្ញាធរ​ដែនដី​បាន​រៀបចំ​ពិធី​កម្មវិធី​អកអំបុក​ បណ្តែត​ព្រះ​ទីប​ សំពះ​ព្រះ​ខែ​ និង​ សម្រក់​ទៀន​សុំ​ទឹកភ្លៀង​ តាម​ប្រពៃណី​ខ្មែរ​ដែល​តែង​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​ពេល​មាន​ ព្រះរាជ​ពិធីបុណ្យ​អុំ​ទុក​ម្តងៗ​ ។​

HHHH

​នៅ​តាម​សួនច្បារ​ជួរ​មាត់ទន្លេ​ក្រុង​តា​ខ្មៅ​មាន​ប្រជាពលរដ្ឋ​មិន​តិច​ជាង​៥០០០​នាក់​ ក្នុង​សម្លៀក​បំពាក់​ស្អាតបាត​បាន​នាំ​គ្នា​ទៅ​ចូលរួម​កម្សាន្ត​ និង​ចង់​ដឹង​ពី​ប្រពៃណី​ដ៏​រុងរឿង​របស់​ខ្មែរ​ ជា​ពិសេស​ការ​ផលិត​អំបុក​ដ៏​ស្រួយ​ឈ្ងុយ​ឆ្ងាញ់​មាន​អ្វីខ្លះ​ ?

​ដើម្បី​បញ្ជាក់​ថា​អំបុក​ផលិត​ចេញ​អ្វី​ លោកស្រី​ឧកញ៉ា​ សៀង​ ចាន់​ហេង​ បាន​រៀបចំ​ពិធី​នេះ​ឡើង​ គឺ​ធ្វើ​ពិធី​ច្រូតស្រូវ​ បែនស្រូវ​ ដាល់អំបុក​ដោយ​យក​ស្រូវ​ទៅ​លីង​នឹង​អំបែង​ឆ្នាំង​ ឬ​ក្អម​ឲ្យ​ផ្ទុះ​ក្លាយជា​លាជ​ ទើប​ចាក់​ចូល​ក្នុង​ត្បាល់​រួច​បុក​នឹង​អង្រែ​ពីរ​គ្រឿង​លាន់​ស្នូរ​ដូច​ប្រគំ​តន្ត្រី​ឲ្យ​ម៉ត់​ រួច​ហើយ​បារ​ចេញពី​ត្បាល់​ឲ្យ​បាន​ច្រើន​ដាក់​ក្នុង​ចង្អេរ​ និង​អុំ​យក​កន្ទក់​ចេញ​ ទើប​ក្លាយជា​ អំបុក​ខ្មែរ​ស្រួយ​ឈ្ងុយ​ឆ្ងាញ់​ ។​

​នៅ​ក្នុង​រាត្រី​នោះ​ដែរ​ លោកស្រី​ ឧកញ៉ា​ សៀង​ ចាន់​ហេង​ ក៏​បាន​រៀបចំ​ពិធី​ បណ្តែត​ប្រ​ ទីប​តាម​ដង​ទន្លេ​ ពិធី​អកអំបុក​ សំពះ​ព្រះ​ខែ​ និង​ ពិធី​សម្រក់​ទៀន​សុំ​ទឹកភ្លៀង​ផង​ដែរ​ ។​ បន្ទាប់​មក​ក៏​មាន​រៀបចំ​ការ​ប្រគំ​ត​ន្រី្ត​ជូន​ប្រជាពលរដ្ឋ​កម្សាន្ត​សប្បាយ​ផង​ដែរ​ ៕​

hhhhhhhhh

...

ដោយ៖ ប្រាថ្នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print