អ្នកមានអីក៏ចិត្តអប្រិយម្លេះ…មើលចុះ ឧកញ៉ា ឡុង ហ៊ួរ យកដងអំបោសវាយសន្តិសុខបែកក្បាល៥ថ្នេរ ថែមទាំងគម្រាមបាញ់ចោលទៀត

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីបុរសជាសន្តិសុខម្នាក់បានធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលកាកាប១ ទាំងក្បាលមានរបួសដើម្បីសុំដាក់ពាក្យបណ្តឹងអោយនគរបាលអន្តរាគមន៍ ខណះលោកឧញ៉ាម្នាក់ ឈ្មោះ ឡុង ហ៊ួរ បានយកដងអំបោសវាយចំក្បាលបណ្តាលឲ្យរងរបួសបែកក្បាលដេ៥ថ្នេហើយថែមទាំងបានអង្គរក្ស គម្រាមយកកាំភ្លើងបាញ់ សម្លាប់ទៀត។

ហេតុការណ៍នោះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់​ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសរងគ្រោះឈ្មោះព្រុំ សារ៉េត អាយុ៤៣ឆ្នាំមុខរបរសន្តិសុខរបស់ក្រុមហ៊ុន បេះសូវីស យាមនៅផ្ទះឧកញ៉ា ឡុង ហ៊ួ ស្នាក់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកឯជនបង្កជាឧកញ៉ាឈ្មោះ ឡុង ហ៊ួ មានលំនៅដ្ឋាននៅង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសរងគ្រោះបាននិយាយថា​ នៅមុនកើតហេតុខណៈគាត់អង្គុយយាមកាមនៅក្នុងផ្ទះរបស់លោកឧញ៉ា​ ដោយសារអស់កម្លាំងពេកក៏បានដេកលក់មួយភាំងទៅ។ លុះមកដល់វេលាម៉ោង១០យប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ស្រាប់តែលោកឧកញ៉ា ឡុង ហ៊ួរ រូបនោះបានយកដងអំបោសមកសំពងក្បាលរបស់រូបគាត់ត្រូវចំនួន៣អំបោស បណ្តាលឲ្យគាត់រងរបួសបែកហូរឈាមស្រោចពេញខ្លួន ។

ជនរងគ្រោះ បានបន្តទៀតថាក្រោយមកក៏មានអង្គរក្សម្នាក់របស់លោកឧកញ៉ានោះបានស្រែកគម្រាមថា ចេញឲ្យឆ្ងាយទៅប្រយ័ត្នគាត់ចូលទៅក្នុងចេញមកវិញយកកាំភ្លើងមកបាញ់ រួចគាត់ក៏បានលឺដូចនេះក៏បានរត់គេចចេញ និងមកសុំការជួយអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍កាកាកាបទី១ តែពុំមានកម្លាំងនៅប្រចាំការនៅប៉ុស្តិ៍សោះទើបរួចគាត់ត្រឡប់ទៅផ្ទះវិញទៅ ។

ជនរងគ្រោះបានបន្តទៀតថាលុះស្អែកឡើ
ងវេលាថ្ងៃត្រង់ទើបរូបគាត់បានធ្វើដំណើរមកប៉ុស្តិ៍នគរបាលកាកាប១ ដាក់ពាក្យបណ្តឹងម្តងទៀតដើម្បីឲ្យនគរបាលអន្តរាគមន៍និងរកយុត្តិធម៌ជូនគាត់។ ក្រោយពេលដែ
លសន្តិសុខរូបនេះបានដាក់ពាក្យបណ្តឹងរួចហើ
យនោះគាត់ក៏បាបត្រឡប់ទៅផ្ទះវិញ រួចក៏ស្ងាត់
ឈឹងតែម្តងទៅ ។ ចាំមើលតើនគរបាលនិងមានវិធានការយ៉ាងណាចំពោះករណីខាងលើនេះ ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print