ព្រះ​ចៅអធិការ​វត្ត​ប៉ាឆា​រៀបចំ​ពិធី​ដាល់អំបុក​ អកអំបុក​ សំពះ​ព្រះ​ខែ​ និង​បង្វិល​ទៀន​បួងសួង​សុំ​ទឹកភ្លៀង​

ចែករំលែក៖

​ខេត្តក្រចេះ​៖​ ទោះបីជា​ខេត្តក្រចេះ​ មិន​បាន​រៀបចំ​នូវ​ពិធី​ប្រណាំងទូក​ ង​ ដូច​តាម​បណ្តាល​មួយ​ចំនួន​ យ៉ាងណា​ក៏​ដោយ​ តែ​សំរាប់​វត្ត​ ប៉ាឆា​ ក្រុង​ក្រចេះ​ លោកគ្រូ​ព្រះ​ចៅអធិការ​ ក៏​ដូច​ជា​គណៈ​ក​ម្មា​ការ​វត្ត​ បាន​រៀបចំ​នៅ​ពិធី​ ដាល់អំបុក​ អកអំបុក​ សំពះ​ព្រះ​ខែ​ និង​បង្វិល​ទៀន​ដើម្បី​បួស​សួង​ផ្សង​សុំ​ទឹកភ្លៀង​ ។​

20151125_195624

​ព្រះ​ចៅអធិការ​វត្ត​ប៉ាឆា​ ព្រះ​ដេ​ជ​គុណ​ធឹង​ចាន់​ត្រា​បាន​មាន​សង់​ដេ​ការ​ថា​ដើម្បី​អបអរ​ព្រះរាជ​ពិធី​ បុណ្យអុំទូក​ អកអំបុក​ បណ្តែតប្រទីប​ និង​សំពះ​ព្រះ​ខែ​ ជា​រៀង​រាល់​ឆ្នាំ​ នៅ​ក្នុង​បរិវេណ​វត្ត​ (​ប៉ាឆា​)​ ដែល​មា​នទី​តាំងនៅ​ក្រុង​ក្រចេះ​ គឺ​ព្រះ​ចៅអធិការ​វត្ត​តែងតែ​រៀបចំ​ពិធី​នេះ​ឡើងជា​រៀង​រាល់​ឆ្នាំ​ ដើម្បី​រំលឹក​នូវ​វប្ប​ធ​ម៍​ប្រពៃណី​ខ្មែរ​ ដែល​ជា​ប្រពៃណី​ដ៏​ភូ​ផង់​របស់​ជាតិ​ ខណៈ​ដែល​ប្រពៃណី​មួយ​នេះ​ស្ទើរតែ​រលត់​បាត់​ទាំងស្រុង​ទៅ​ហើយ​ ។​ហើយ​ពិធី​ដាល់អំបុក​អកអំបុក​សំពះ​ព្រះ​ខែ​និង​បង្វិល​ទៀន​ដើម្បី​បួស​សួង​ផ្សង​សុំ​ទឹកភ្លៀង​គឺ​ត្រូវ​រៀបចំ​ឡើង​នៅ​ចំ​ថ្ងៃ​កណ្តាល​នៃ​ព្រះរាជ​ពិធីបុណ្យ​ទាំង​បី​ថ្ងៃ​ គឺ​នៅ​ថ្ងៃ​១៥​កើត​ ខែកត្តិក​ ។​

​ជាមួយ​និង​ការ​ចូលរួម​អបអរ​ព្រះរាជ​ពិធីបុណ្យ​ជាតិ​មួយ​នេះ​ សំរាប់​ខេត្តក្រចេះ​ គឺ​មាន​មនុស្ស​ ប្រុស​,​ស្រី​ ទាំងចាស់ទាំងក្មេង​ មាន​ចំនួន​រាប់រយ​នាក់​ បាន​នាំ​គ្នា​មក​ចូលរួម​លេង​កំសាន្ត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​ជាតិ​មួយ​នេះ​ ដែល​មាន​រយៈពេល​បី​ថ្ងៃ​គឺ​ថ្ងៃ​ទី​២៤,២៥​និង​ថ្ងៃ​ទី​២៦​ខែវិច្ឆិកា​។​ ដោយឡែក​សំរាប់​កម្មវិធី​នៅ​យប់​២៥​ ខែវិច្ឆិកា​នេះ​ ត្រូវ​នឹង​ថ្ងៃ​១៥​កើត​ខែកត្តិក​គឺ​ព្រះ​ចៅអធិការ​វត្ត​ (​ប៉ាឆា​)​ ក៏​ដូច​ជា​គណៈ​ក​ម្មា​វត្ត​ បាន​រៀបចំ​ឱ្យ​មាន​ ការ​ប្រគុំ​តន្ត្រី​ ដាល់អំបុក​,​អកអំបុក​,​និង​បង្វិល​ទៀន​បួងសួង​ដើម្បី​សុំ​ទឹកភ្លៀង​។​ ក្នុង​នោះ​មាន​អ្នកខ្លះ​បាន​កាន់​អំបុក​ កាន់​ផ្លែ​ចេក​ ផ្លែ​ដូង​ និង​ផ្លែ​ឈើ​ដ៏​ទៃ​ទៀត​ ដើម្បី​ត្រៀមចាំ​អកអំបុក​ព្រមៗ​គ្នា​ នៅ​វេលា​ម៉ោ​ប្រមាណ​ជាង​១២​យប់​រំលង​អា​ធ្រា​ត​ ។​

​ព្រះ​ចៅអធិការ​វត្ត​ ប៉ាឆា​ ព្រះ​ដេ​ជ​គុណ​ ធឹង​ ចាន់​ត្រា​ បាន​មាន​សង់​ដេ​ការ​ថា​ ការ​ប្រ​រ​ព្ឋ​ពិធីបុណ្យ​ជាតិ​ បុណ្យអុំទូក​ អកអំបុក​ បណ្តែត​ប្រ​ទី​ព​ និង​ពះ​ព្រះ​ខែ​ គឺ​គណៈ​ក​ម្មា​ការ​វត្ត​ ប៉ាឆា​ បាន​រៀបចំ​ឡើងជា​រាល់​ឆ្នាំ​ ដើម្បី​រំលឹក​នូវ​ប្រពៃណី​ វប្ប​ធ​ម៍​ ដ៏​ភូ​ផង​របស់​ជាតិខ្មែរ​ ដើម្បី​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​បានឃើញ​និង​បាន​យល់​ នៅ​ទំនៀមទម្លាប់​របស់​ខ្មែរ​យើង​ ខណៈ​ដែល​បច្ចុប្បន្ន​នេះ​ វប្ប​ធ​ម៍​មួយ​នេះ​ស្ទើរតែ​រលត់​បាត់​ទៅ​ហើយ​ ។​

​ព្រះ​ចៅអធិការ​បាន​មាន​សង​ដេ​កា​បន្ត​ថា​ ជាមួយ​និង​ការ​ប្រ​រ​ព្ឋ​ពិធីបុណ្យ​ជាតិ​នេះ​ គឺ​គណៈ​ក​ម្មា​កា​ បាន​រៀបចំ​នូវ​ការ​ប្រគុំ​តន្ត្រី​ ពី​ធី​ដាល់អំបុក​ អកអំបុក​ សំពះ​ព្រះ​ខែ​ និង​បង្វិល​ទៀន​បួងសួង​សុំ​ទឹកភ្លៀង​ ដែល​មាន​បេក្ខជន​និង​បេ​ក្ខ​នារី​ ចំនួន​១០​ ជា​អ្នកចូលរួម​ដាល់អំបុក​ អកអំបុក​ ដើម្បី​ឱ្យ​បងប្អូន​បាន​ស្វែង​យល់​ ពី​ប្រពៃណី​និង​ទំ​លៀម​ទម្លាប់​របស់​ខ្មែរ​ដែល​មាន​តាំង​បុ​រម្យ​បុរាណ​រៀង​មក​ ។​

​បុរស​ម្នាក់​អាយុ​ជាង​៣០​ឆ្នាំ​ ឈ្មោះ​ ឡេ​ង​ ប៊ុ​ន​ថា​ មក​ពី​ខេត្តរតនៈគិរី​ លោក​បានឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ឈប់​សម្រាក​នៃ​ព្រះរាជ​ពិធីបុណ្យ​ អុំទូក​ អកអំបុក​ សំពះ​ព្រះ​ខែ​ និង​បណ្តែតប្រទីប​លោក​បាន​មក​លេង​បងប្អូន​នៅ​ខេត្តក្រចេះ​ ហើយ​នៅ​ពេល​យប់​លោក​បាន​មក​មើល​ ការ​ប្រគុំ​តន្ត្រី​ និង​ការ​រៀបចំ​ទទួល​នូវ​ព្រះរាជ​ពិធីបុណ្យ​ជាតិ​ គឺ​បុណ្យអុំទូក​ អកអំបុក​ បណ្តែតប្រទីប​ និង​សំពះ​ព្រះ​ខែ​ ដែល​រៀបចំ​ឡើង​នៅ​ក្នុង​បរិវេណ​វត្ត​ ប៉ាឆា​ នេះ​ ។​ លោក​ថា​ កន្លង​ទៅ​លោក​កម្រ​បានឃើញ​នូវ​ការ​រៀបចំ​ពិធីបុណ្យ​ទំនៀមទម្លាប់​ ដូច​ជា​ការ​ដាល់អំបុក​ អកអំបុក​ និង​ប​ង្វឹ​ល​ទៀន​បួងសួង​សុំ​ទឹកភ្លៀង​នេះ​ណាស់​ ហើយ​នេះ​ជា​លើក​ទី​មួយ​ហើយ​សំរាប់​រូប​គាត់​ ៕​

20151125_214308

20151125_212604

20151125_200032

20151125_220947

20151125_210716

20151125_220952

20151125_221042

...

ដោយ៖ កោះ​ទ្រុង​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print