ចេញពីដើរលេងអុំទូកផឹកស្រវឹងដឹកស្រីស្នេហ៍ដួលច្រងាប់ច្រងិលរបួសទាំងពីរនាក់

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពេលគេ​ផឹក​ស៊ី​ស្រវឹងពេលដើរលេងអុំទុក គូស្នេហ៍​វ័យក្មេង​មួយ​គូបាននាំគ្នា​ជិះម៉ូតូ​ត្រឡប់ទៅផ្ទះ តែពេលធ្វើដំណើរដល់ពាក់កណ្តាលផ្លូវជិះម៉ូតូប៉ះដុំថ្មមួយដុំបណ្តាល​ឲ្យក្រឡាច់​ដួលច្រងាប់ច្រងិលរង​របួស​ធ្ងន់ធ្ងរ​ទាំងពីរ​នាក់ ​។

ដឹកស្រី

ឧប្បត្តិហេតុ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទីយប់ឈានចូល ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​អូដឹម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនរងគ្រោះទាំងពីរ​នាក់​ដែលគេមិនស្គាល់ឈ្មោះនិងអាសយដ្ឋានបានជិះ ម៉ាក​ហុងដា​ឌ្រីម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1D-3015 ទៅបបួលមិត្តភក្តិពីរនាក់ដែលមានសង្សារដូចគ្នាដើរលេង បុណ្យ​អុំទូក ពីរថ្ងៃមកហើយគឺតាំងពី​ថ្ងៃទី​២៥ វិច្ឆកាមក​ម្ល៉េះ។ លុះ​មកដល់​យប់​កើតហេតុ​នេះ ​ពួកគេ​បាន​ដើរ​កម្សាន្ត​ក្នុង​ឱកាស​បុណ្យអុំទូក​អក​អំបុក សំពះ​ព្រះ​ខែ​អស់ចិត្តនៅមុខព្រះបរម​រាជវាំងហើយ​បាន​នាំគ្នា ចូល​ផឹក​ស៊ីស្រវឹងជោគជាំទើប​នាំគ្នា​វិលត្រឡប់​ទៅផ្ទះ​វិញ​វិញ។ ពេល​ជិះម៉ូតូដល់ពាក់កណ្តាលផ្លូវ មិន​ទាន់​ដល់​ផ្ទះ​ផង ជនរងគ្រោះខាងលើទប់​ដៃចង្កូត​លែង​បាន​និងជិះទៅបុកដុំថ្មក៏​ដួល​ដោយ​ខ្លួនឯង​រលាត់​ដៃជើងទាំងពីរនាក់តែម្តង។ ពេលឃើញ​ដូច្នេះ​មិត្តភក្តិ​បាន​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​ពេទ្យ​ឯកជន​ ដើម្បី​ជួយសង្គ្រោះ​អាយុជីវិតតែពួក​គាត់ទាំងពីរនាក់ដែលស្រវឹងជោកជាំនិយាយទៅកាន់គេឯងមិនដឹងអីទាំងអស់ ។

ចំណែក​ម៉ូតូ​ត្រូវ​បាន​នគរបាលប៉ុស្តិ៍​ចោមចៅប្រគល់​ឲ្យ​មិត្តភក្កិ​មក​ជាមួយគ្នា​យក​ទៅ​រក្សា​ទុក​ឲ្យជនរងគ្រោះក្រោយពីស្វាងស្រា ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print