យន្តហោះដែលអីស្រាអែលត្រៀមប្រើប្រាស់ដើម្បីវាយប្រហារស៊ីរី គេចពីមីស៊ីល​ S-300 ​ជួបគ្រោះថ្នាក់

ចែករំលែក៖

យន្តហោះចម្បាំង ទំនើបបំផុតរបស់កម្លាំងទាហានអាមេរិក​ F-35 ​ដែលជាយន្តហោះដែល អីស្រាអែលគ្រោងនឹងប្រើប្រាស់ ដើម្បីវាយប្រហារទៅលើគោលដៅនៅក្នុងប្រទេសស៊ីរី ដើម្បីបញ្ចៀសការចាប់បានពីប្រព័ន្ធរ៉ាដា មីស៊ីល​ S-300 របស់រុស្ស៊ីដែលបានបញ្ជូនទៅកាន់ស៊ីរី​។

យន្តហោះចម្បាំងបំបាំងកាយខាងលើរបស់អាមេរិក ផលិតដោយក្រុមហ៊ុន ការពារជាតិអាមេរិក Lockheed Martin មានតម្លៃដល់ទៅ១១៥លានដុល្លារ​។យន្ដហោះ​ច​ម្បាំងបំបាំងកាយអាមេរិក F-35B ត្រូវបានគេរាយការណ៍ថា បានធ្លាក់នៅក្នុងរដ្ឋ សោតស៍ ខារ៉ូលីណា (South Carolina) ដែល​ស្ថិតចំងាយ ០៨គីឡូម៉ែត្រ ពីមូលដ្ឋានកងទ័ពជើងទឹក ប៊ីយូហ្វត (Beaufort Marine Corps Air Station)។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាមក្រុម​មន្ត្រីអាមេរិក ឧប្បទ្ទវហេតុខាងលើកើត​ឡើងជាលើកដំបូង​បំផុត ដែលជាការ​ខាតបង់លុយជាង ១១៥លានដុល្លារ ជាតម្លៃនៃ​យន្តហោះខាងលើ។ ចំណែក​ឯពីឡុត​ដែលបញ្ជា​យន្ដហោះ​ចម្បាំង​ ដ៏ទំនើបថ្លៃកប់ពពក​មួយនេះ​បានចុចឆ័ត្រយោង​ចេញពីលើយន្ដហោះ​ទាន់ពេលវេលា​ ហើយក៏មិនបាន​បង្កឱ្យជន​ស៊ីវិលណាម្នាក់​រងរបួស ឬស្លាប់​​នោះដែរ។ ប៉ុន្តែភ្លាមៗបែបនេះ មិនទាន់​​មានការបញ្ជាក់ពីមូលហេតុ​ធ្លាក់​នៅឡើយទេ ខណៈ​ការស៊ើប​អង្កេត​មួយកំពុង​ដំណើរការ។

គួរបញ្ជាក់ថា ការធ្លាក់យន្ដហោះចម្បាំងនេះ កើតមានឡើងតែ​មួយថ្ងៃប៉ុណ្ណោះ បន្ទាប់មន្ទីរបញ្ចកោណ​បានទទួលស្គាល់​ថា យន្ដហោះ​ចម្បាំង F-35B បានដឹកនាំ​ការវាយប្រហារ​តាមផ្លូវអាកាស​ជាលើកដំបូង​ ប្រឆាំងនឹងមូលដ្ឋាន​របស់ក្រុមសកម្ម​ប្រយុទ្ធ​តាលីបង់​នៅក្នុង​ប្រទេសអាហ្វហ្គានីស្ថាន​ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ៕

ដោយ៖ មែវ សាធី

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print