ភ្នំពេញ៖ គណនី Facebook ផ្លូវការរបស់លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានឈ្មោះ «Makara Chan Em» ត្រូវបានជនអនាមិកលួច (Hack) យកទៅគ្រប់គ្រង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ។
តាមរយៈអង្គភាព Nokor Dragon news នៅព្រឹកនេះ លោក ឯម ច័ន្ទមករា សូមប្រកាសមិនទទួលស្គាល់នូវការបង្ហោះខ្លឹមសារអ្វីផ្សេងៗទាំងអស់ នៅលើគណនី Facebook ឈ្មោះ «Makara Chan Em» ចាប់ពេលនេះតទៅ ព្រោះខ្លឹមសារទាំងនោះមិនមែនលោកជាអ្នកបង្ហោះឡើយ ពោលជាការបង្ហោះរបស់ជនអនាមិកទាំងអស់៕
...
ដោយ៖ សហការី