ផ្ទះ​៣​ខ្នង​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​នៅ​កៀនស្វាយ

ចែករំលែក៖

​ខេត្តកណ្តាល​៖​ ផ្ទះ​ឈើ​ចំនួន​៣​ខ្នង​ ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​ក្នុង​ពេល​តែ​មួយ​ កាលពី​យប់​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ក្នុងភូមិ​គគីរ​ធំ​ និង​ភូមិ​កោះ​តេ​ជោ​ ឃុំ​គគីរ​ធំ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ។​

ws (3)

​លោក​នូ​ ពី​ប៉ូ​ នាយ​ប៉ុស្តិ៍​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ​ធំ​បានអោយ​ដឹង​ថា​ ក្នុង​យប់​ថ្ងៃ​ទី​២៥​ ខែវិច្ឆិការ​ ដែល​ជា​ថ្ងៃ​អកអំបុក​ សំពះ​ព្រះ​ខែ​នេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង​ត្រូវ​បាន​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​ដោយសារ​ភ្លើង​ធូប​ ទាន​ ដែល​អុច​ទុក​ចោល​ នៅ​ក្នុងផ្ទះ​ ។​

ករណី​ទី​១​ :​ ផ្ទះ​លក់​ចាប់​ហ៊ួ​យ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​កោះ​តេ​ជោ​ ឃុំ​គគីរ​ធំ​ ស្រុក​កៀនស្វាយ​ ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​ កាលពី​វេលា​ម៉ោង​១០,២០​នាទី​យប់​ថ្ងៃ​ទី​២៥​ ខែវិច្ឆិការ​ ឆ្នាំ​២០១៥​ បណ្តាល​ទ្រព្យ​ សម្បត្តិ​ក្នុងផ្ទះ​រួម​មាន​ កង់​២​ ,​គ្រែ​២​ ,​មាស​១​តម្លឹង​ និង​ប្រាក់​មួយ​ចំនួន​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​ ដោយឡែក​ម្ចាស់ផ្ទះ​ ឈ្មោះ​ឌឿ​ក​ ឌី​ម៉​ង់​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ ដួង​ សាវ៉ា​ត​ អាយុ​៤៥​ឆ្នាំ​ មិន​មាន​គ្រោះថ្នាក់​នោះ​ឡើយ​ ។​ ១០​នាទី​ក្រោយមក​ផ្ទះ​ ២​ខ្នង​ទៀត​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ក្នុងភូមិ​រាំង​ដេក​ ឃុំ​គគីរ​ធំ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ។​ ម្ចាស់ផ្ទះ​ទី​១​ឈ្មោះ​ចឹក​ ប៊ុ​ន​ថេ​ង​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​ សុ​ន​ ថា​វី​ អាយុ​៣៤​ឆ្នាំ​ និង​ម្ចាស់ផ្ទះ​ទី​២​ មានឈ្មោះ​អឹង​ សោភា​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​អ៊ិកអ៊ាក់​ ស្រស់​ អាយុ​៤២​ឆ្នាំ​ ។​

​លោកនាយ​ប៉ុស្តិ៍​បាន​បន្ត​ថា​ អគ្គី​ភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​២​កន្លែង​នេះ​កើតឡើង​ដោយសារ​ម្ចាស់ផ្ទះ​អុច​ទាន​ ធូប​ ទុក​ចោល​ បណ្តាល​អោយ​កើត​ចេញ​ជា​អគ្គី​ភ័យ​បំផ្លាញ​ផ្ទះសម្បែង​ និ​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន​ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​ ។​

​លោក​អ៊ូ​ ឈាង​ អភិបាល​ ស្រុក​កៀនស្វាយ​បានអោយ​ដឹង​ដែរ​ថា​ អាជ្ញាធរ​ទទួល​បាន​ពត៍​មាន​ពី​ករណី​អគ្គី​ភ័យ​ឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំ​៣​ខ្នង​នេះ​ហើយ​ ឥឡូវ​កំពុង​តែ​ធ្វើ​របាយការណ៍​បញ្ជូន​មក​ថ្នាក់​ខេត្ត​ដើម្បី​នាំ​យក​អំណោយ​សង្គ្រោះ​បន្ទាន់​ទៅ​ប្រគល់​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​ ។​ អំណោយ​ទាំង​ នោះ​និង​ នាំ​យក​ទៅ​ប្រគល់​ ជូន​ក្រោយ​ពី​ចប់​ពិធីបុណ្យ​អំ​ទូក​ អកអំបុក​ និង​ សំពះ​ ព្រះ​ខែ​ ដើម្បី​សម្រាល​ ការ​លំបាក​បាន​ មួ​រយៈ​ ។​

ជាមួយ​គ្នា​នេះ​ដែរ​ ក្នុង​នាម​អាជ្ញាធរ​ស្រុក​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ដោយ​ខ្លួនឯង​ចំពោះ​ភ្លើងទាន​ ភ្លើង​ធូប​ ដែល​អុច​នៅ​លើ​អាសនៈ​ មិន​ត្រូវ​អុច​ទុក​ចោល​នោះ​ឡើយ​ ដូច​ជា​ករណី​នេះ​ឥ​ញ្ចឹ​ង​ គឺ​កើតឡើង​ដោយសារ​ភ្លើងទាន​ភ្លើង​ធូប​អុច​ទុក​ចោល​ក៍​បង្ក​ជា​អគ្គី​ភ័យ​តែ​ម្តង​ ៕​

ws (2)

ws (1)

ws

...

ដោយ៖ សណ្តោស​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print