ជនបរទេស​រួមនឹងនារីម្នាក់​ស្រវឹងស្រា​វាយ​បុគ្គលិក​ចាក់​សាំង​ និង​វាយ​ទាំង​អ្នក​យក​ព័ត៌មាន​ទៀត​ពេល​ទៅ​ថត​យក​រូបភាព​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ជនជាតិ​រួមនឹងនារីម្នាក់​ស្រវឹងស្រា​បាន​វាយ​បុគ្គលិក​ចាក់​សាំង​ស្ថានីយប្រេងឥន្ធនៈ​ PTT​ម្នាក់​ចំនួន​៣​ដៃ​ ហើយ​ពេល​អ្នក​យក​ព័ត៌មាន​ទៅ​ថតរូប​ភាព​ត្រូវ​បុរស​បង្ក​បាន​ដើរទៅ​ពីក្រោយ​ក៏​បាន​វាយ​អ្នក​យក​ព័ត៌មាន​មួយ​ដៃ​ទៀត ​។

image2

​ហេតុ​ការណ៍​នេះ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២៧​ វិច្ឆិកា​ នៅ​មុខ​ស្ថានីយប្រេងឥន្ធនៈ​ PTT​ តាម​មហាវិថី​ព្រះ​មុនី​វង្ស​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​

​បើ​តាម​ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ បុរស​ជនជាតិ​ទួ​រ​គី​ម្នាក់​មាន​អាយុ​ជាង​៣០​ឆ្នាំ​ បើករថយន្ត​ឡិច​ស៊ី​ុ​ស​ RX300​ ពណ៌​ត្រី​ឆ្លូញ​ នៅ​ក្នុង​នោះ​ស្រី​ម្នាក់​ជា​ជនជាតិ​ខ្មែរ​ដែល​រួម​ដំណើរ​ជាមួយ​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ខ​ណះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​ឈប់​រថយន្ត​នៅ​មុខ​ស្ថានីយប្រេងឥន្ធនៈ​ PTT​ ស្រប​ពេល​នោះ​បុគ្គលិក​ស្ថានីយប្រេងឥន្ធនៈ​ PTT​ ម្នាក់​បាន​ដល់​ម៉ោង​ត្រូវ​បើកទ្វារ​លក់ដូរ​ហើយ​ក៏​បាន​រុញ​របង​ស្ថានីយ​ទៅ​ប៉ះ​នឹង​រថយន្ត​បន្តិច​សោះ​ស្រាប់តែ​បុរស​ជនជាតិ​ទួ​រ​គី​នោះ​បាន​ចុះ​ពីលើ​រថយន្ត​ហើយ​បាន​វាយ​បុគ្គលិក​ចាក់​សាំង​នោះ​ចំនួន​៣​ដៃ​ ក៏​ត្រូវ​បុគ្គលិក​ប្តឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​ធ្វើការ​អន្តរាគមន៍​ ភ្លាមៗ​នោះ​អ្នក​យក​ព័ត៌មាន​ដែល​នៅ​ក្បែរ​នោះ​ក៏​បានឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​ផង​នោះ​ក៏​បាន​ទៅ​ថត​យក​រូបភាព​តែ​ក៏​ត្រូវ​ស្រី្ត​ម្នាក់​ជា​ជនជាតិ​ខ្មែរ​ដែល​រួម​ដំណើរ​ជាមួយ​និង​ជន​បង្ក​ខាងលើ​បាន​ដើរទៅ​យក​ទូរស័ព្ទ​របស់​អ្នក​យក​ព័ត៌មាន​ដែល​កំពុង​តែ​ថតរូប​ភាព​នោះ​ ក្រោយមក​ជន​បង្ក​បាន​ដើរទៅ​ពីក្រោយ​ហើយ​វាយ​ក្បាល​អ្នក​យក​ព័ត៌មាន​មួយ​ដៃ​ទៀត​ ។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ប្តឹង​សមត្ថកិច្ច​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ តែ​សមត្ថកិច្ច​មិន​ហ៊ាន​ឃាត់​ជន​បង្ក​យក​ទៅ​សាកសួរ​ទេរ​ហូត​ម៉ោង​ជិត​៧​ព្រឹក​ទើប​សមត្ថកិច្ច​នាំ​ជន​បង្ក​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការ​ដ្នា​ន​នគរបាល​ខណ្ឌចំការមន​ រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ ៕​

image1

...

ដោយ៖ ស​ រស្មី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print