អាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​ឆក់​កាបូប​ជនបរទេស​

ចែករំលែក៖

​ភ្នំពេញ៖​ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់​ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនបរទេស​ បាន​សម្រេច​ហើយ​ព្យាយាម​ជិះ​គេចខ្លួន​បាន​ប្រហែល​៥០០​ម៉ែ​ត​ មក​ដល់​ចំនុច​ផ្លូវ​១៧២​កែង​នរោត្តម​ក៏​ត្រូវ​កំលាំង​ល្បាត​និង​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំនើរ​តាម​ផ្លូវ​ឃាត់ខ្លួន​បាន​ម្នាក់​ រីឯ​ជនសង្ស័យ​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​ចូល​ក្នុង​វត្ត​សារា​វ័​ន្ត​បាត់​តែ​ម្តង ​។​

​ករណី​ខាងលើ​ខាង​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​៤០​នាទី​ ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ចំនុច​ផ្លូវ​១៧២​កែង​នរោត្តម​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។​

​លោក​អនុសេនីយ៍ឯក​ លី​ គឹ​ម​ឡេ​ង​ មេបញ្ជាការ​រង​ អហ​ដូនពេញ​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែរ​ឃាត់ខ្លួន​ឈ្មោះ​ សំ​ ល័​ក្ខ​ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​ ជា​អ្នក​ឆក់​កាបូប​ រីឯ​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​រត់​ខ្លួន​គឺជា​អ្នក​បើក​ម៉ូតូ​ឈ្មោះ​ ឃី​ម​ អាយុ​ប្រហែល​ជាង​២០​ឆ្នាំ​ ជា​ម្ចាស់​ម៉ូតូ​ ។​

​ចំណែកឯ​វត្ថុ​តាង​ចាប់​ដកហូត​ពី​ជនសង្ស័យ​មាន​:​ម៉ូតូ​០១​គ្រឿង​ម៉ាក​ ហុងដា​វេ​វ​អាល់​ហ្វា​ ព​ណ៏​ខ្មៅ​គ្មាន​ស្លាក​លេខ​,​ ទូរស័ព្ទ​០១​គ្រឿង​ម៉ាក​ NEWPHONE​ ចំនួន​០១​គ្រឿង​ ។​

​លោក​អនុ​សេនី​យ៏​ឯក​ លី​ គឹ​ម​ឡេ​ង​ មេបញ្ជាការ​រង​ អហ​ដូនពេញ​ បាន​បន្ត​ទៀត​ថា​ នៅ​វេលា​ម៉ោង​២១​និង​៣០​នាទី​ ជនសង្ស័យ​ទាំង​០២​នាក់​ បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​វេ​វ​អាល់​ហ្វា​ ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១៧២​ ពី​លិច​មក​កើត​ ដល់​ចំនុច​មុខ​ហាង​ម៉ាស្សា​ហ័​រ​ស៊ីស៊ិន​ លុះ​បើកម​កល់​ចំណុច​ខាង​លើ​ ក៏​ធ្វើសកម្មភាព​ឆក់​កាបូប​ជនបរទេស​បាន​សម្រេច​ ហើយ​ក៏​ជិះ​រត់គេច​ខ្លួន​បាន​ប្រហែល​៥០០​ម៉ែ​ត​ ក៏​ប្រទះ​ជួប​និង​កំលាំង​សមត្ថកិ្ច​ដែល​កំពុង​ល្បាត​និង​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំនើរ​តាម​ផ្លូវ​នាំ​គ្នា​ដេញចាប់​បាន​ម្នាក់​ រីឯ​បក្ខពួក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​ចូល​ក្នុង​វត្ត​សារា​វ័​ន្ត​បាត់​តែ​ម្តង​។​ ភ្លាម​នោះ​ដែរ​ជន​រង​គ្រោះជា​ជនជាតិ​បរទេស​បាន​មក​ដល់​ហើ​យ​វាយ​ទៅ​លើ​ជនសង្ស័យ​២​ទៅ​៣​ដៃ​ រួច​ទាញ​យក​កាបូប​របស់​ខ្លួន​ពី​ជនសង្ស័យ​វិញ​ រួច​ឡើង​ជិះ​ម៉ូតូ​កង់​៣​ចេញ​ទៅ​បាត់​ដោយ​មិន​បាន​ដាក់​ពាក្យ​ប្តឹង​នោះ​ទេ ​។​

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​រូបគេ​ពិតជា​បាន​ឆក់​កាបូប​របស់​ជនបរទេស​ពិតប្រាកដ​មែន​ រីឯ​បក្ខពួក​ដែល​រត់គេច​ខ្លួន​នោះ​ឈ្មោះ​ ឃី​ម​ ហើយ​ពួក​វា​ស្គាល់គ្នា​នៅ​ក្រោយ​សាលា​យុគន្ធរ​ ប៉ុន្តែ​មិន​ស្គាល់​ផ្ទះ​ឈ្មោះ​ ឃី​ម​ ទេ​នោះ​ ។​

​ប​ច្ចប្ប​ន្ន​ វត្ថុ​តាង​និង​ជនសង្ស័យ​ ត្រូវ​បាន​បញ្ជូន​ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ដើម្បី​កសាង​សុំ​ណុំ​រឿង​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​ ៕​

IMG_2958

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print