ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋនៅឃុំកំពង់លួង ស្រុកក្រគរ ខត្តពោធិ៍សាត់ រាយការណ៍មកថា ឈ្មួញដឹកជញ្ជូនផលនេសាទកំពុងសម្រុកឡើងគោកក្បែរស្នាក់ការសមត្ថកិច្ចដើម្បីលក់បន្តយ៉ាងអនាធិបតេយ្យ ត្រង់ចំណុចមាត់កំពង់ ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួងស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពខាងលើនេះបន្តថា ការដឹកជញ្ជូនផលនេសាទត្រីចម្រុះទាំងនេះ គេនេសាទបានពីឧបករណ៍ខុសច្បាប់ស្ដីពីជលផល ដូចជាឈ្នក់បាចនុយរួមផ្សំដោយភ្លើងបរឧបករណ៍ទំនើបថ្មី ដែលទើបបង្កើតលូស្បៃមុងអួនកែឆ្នៃស៊ីប ឬជន(រួមផ្សំដោយម៉ាស៊ីន)តាមតំបន់នានាក្នុងបឹងទន្លេសាបនិងមកពីខេត្តផ្សេងៗផងដែរសម្រុកមកច្រកមួយនេះទើបគេលក់ចែកចាយឱ្យឈ្មួញចិញ្ចឹមត្រីឆ្ដោជាប្រភេទត្រីស៊ីត្រីជាចំណីនិងវិចខ្ចប់ដាក់កញ្ឆេលើកឡើងរថយន្តទៅរាជធានីភ្នំពេញ គ្មានឃើញសមត្ថកិច្ចបង្ក្រាបសោះពិសេសជំនាញ ខណៈទីតាំងងខាងលើជាប្រភពសមត្ថកិច្ចដូចជាកម្លាំងប្រដាប់អាវុធគ្រប់ស្ថានប័ន បរិស្ថានមន្ត្រីជំនាញអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាបផ្នែករដ្ឋបាលជលផលក្រគរសង្កាត់រដ្ឋបាលជលផលក្រគររួមទាំងអាជ្ញាធរផងដែរ ។
ប្រភពផ្សេងៗលើកឡើងស្រដៀងៗគ្នាថាការដែលមិនមានបង្ក្រាបខាងលើនេះខណ:ពួកគេទទួលបានលាភសការៈយ៉ាងក្រាស់ក្រែលផ្សេងៗគ្នា ៕
ដោយ៖ ប៉ឹម ពិន