អាជ្ញាធរ​ខណ្ឌចំការមន​ ចុះ​ពិនិត្យ​និង​រៀបចំ​ផ្លូវ​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់​ ក្រោយ​ពី​ម្ចាស់​ខុន​ដូ​រៀបចំ​ផ្លូវ​បាន​រួចរាល់​ឱ្យ​ប្រជា​ពលរ​ដ្ន​១១០​គ្រួសារ​វិញ

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​ល្ងាច​ម៉ោង​៥​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ អាជ្ញាធរ​ខណ្ឌចំការមន​ ដឹកនាំ​ដោយ​លោក​អភិបាលរង​ខណ្ឌ​ លោក​ជ​ គឹ​ម​ ស៊​រ​ ជាមួយ​មន្ដ្រី​ ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ការ​រៀបចំ​តាម​ផ្លូវ​បេតុង​មួយ​កន្លែង​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ ភូមិ​១០​ ក្រុម​៦៤​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

a4

​ក្រោយ​ពី​ អាជ្ញាធរ​ខណ្ឌចំការមន​ចុះ​ទៅ​ពិនិត្យ​មើល​ហើយ​នោះ​ម្ចាស់​ខុន​ដូ​ ក៏​មានការ​រៀបចំ​ផ្លូវ​ខាងលើ​នេះ​ បន្ទាប់​ពី​ម្ចាស់​ខុន​ដូ​ទាំង​ពី​ បាន​សន្យា​ថា​និង​រៀបចំ​ឱ្យ​រួចរាល់​ តាម​សំណើ​របស់​ប្រជា​ពលរ​ដ្ន​និង​អាជ្ញាធរ​មូល​ដ្នា​ន​ដែល​បាន​ធ្វើការ​តវ៉ា​ កាលពី​រសៀល​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ក​ន្ល​មកនេះ​រហូត​ដល់​អាជ្ញាធរ​ខណ្ឌ​ចុះ​បិទ​ខុន​ដូ​ពី​កន្លែង​ខាងលើ​នេះ​ ។​ឥឡូវ​ចំពោះ​ការ​រៀបចំ​របស់​ក្រុមហ៊ុន​ទាំង​ពីរ​ក៏​បាន​ឆ្លើយ​តប​តាម​អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់បាន​និង​ជា​អាជ្ញាធរ​ខណ្ឌ​ ដែល​បាន​ដាក់​ខសន្យា​កាល​ ពេល​ថ្មីៗ​នេះ​ផង​ដែល​ ។​

​គួរ​បញ្ជាក់​ថា​ ក្រោយ​ពី​ម្ចាស់​ខុន​ដូរ​បាន​រៀបចំ​ផ្លូវ​ខាងលើ​នេះ​ ប្រជាពលរដ្ឋ​ជាង​១១០​គ្រួសារ​ ដែល​រស់នៅ​ភូមិ​១០​ ក្រុម​៦៤​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​ ក៏​បាន​យល់ព្រម​តាម​ម្ចាស់​ខុន​ដូរ​ ដែល​បាន​រៀបចំ​ផ្លូវ​ឱ្យ​បាន​ស្អាត​ឡើង​វិញ​ផង​ដែល​ ៕​

a1

a2

a3

...

ដោយ៖ ស​ រស្មី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print