ភ្នំពេញ៖ នៅល្ងាចម៉ោង៥ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ អាជ្ញាធរខណ្ឌចំការមន ដឹកនាំដោយលោកអភិបាលរងខណ្ឌ លោកជ គឹម ស៊រ ជាមួយមន្ដ្រី ជំនាញនិងអាជ្ញាធរមូលដ្ឋានបានចុះទៅពិនិត្យមើលការរៀបចំតាមផ្លូវបេតុងមួយកន្លែងដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ភូមិ១០ ក្រុម៦៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្រោយពី អាជ្ញាធរខណ្ឌចំការមនចុះទៅពិនិត្យមើលហើយនោះម្ចាស់ខុនដូ ក៏មានការរៀបចំផ្លូវខាងលើនេះ បន្ទាប់ពីម្ចាស់ខុនដូទាំងពី បានសន្យាថានិងរៀបចំឱ្យរួចរាល់ តាមសំណើរបស់ប្រជាពលរដ្ននិងអាជ្ញាធរមូលដ្នានដែលបានធ្វើការតវ៉ា កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លមកនេះរហូតដល់អាជ្ញាធរខណ្ឌចុះបិទខុនដូពីកន្លែងខាងលើនេះ ។ឥឡូវចំពោះការរៀបចំរបស់ក្រុមហ៊ុនទាំងពីរក៏បានឆ្លើយតបតាមអ្វីដែលប្រជាពលរដ្ឋចង់បាននិងជាអាជ្ញាធរខណ្ឌ ដែលបានដាក់ខសន្យាកាល ពេលថ្មីៗនេះផងដែល ។
គួរបញ្ជាក់ថា ក្រោយពីម្ចាស់ខុនដូរបានរៀបចំផ្លូវខាងលើនេះ ប្រជាពលរដ្ឋជាង១១០គ្រួសារ ដែលរស់នៅភូមិ១០ ក្រុម៦៤សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ក៏បានយល់ព្រមតាមម្ចាស់ខុនដូរ ដែលបានរៀបចំផ្លូវឱ្យបានស្អាតឡើងវិញផងដែល ៕
ដោយ៖ ស រស្មី