ជិះ​ម៉ូតូ​លឿន​ដល់​ចំណុច​ផ្លូវ​កោង​មិន​បន្ថយល្បឿន​ជ្រុ​ក​បុក​ឃឿ​ន​រង្វង់​មូល​ចៅ​ម​ចៅ​របួសធ្ងន់​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ដល់​ចំណុច​ផ្លូវ​កោង​បួង​ចង្កូត​មិន​ទាន់​ជ្រុល​បុក​រង្វង់​មូល​ចោម​ចៅ​បណ្តាល​ឲ្យ​រង​របួសធ្ងន់ ​។​

IMG_9920

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​រង្វង់​មូល​ចោម​ចៅ​ខាងលិច​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ភូមិ​ថ្នល់បំបែក​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​នៅ​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ឌ្រឹ​ម​ សង​មួយ​គ្រឿង​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ខ​ណះ​ មក​ដល់​ចំណុច​រង្វង់​មូល​ដោយ​មាន​ស្ថានភាព​ផ្លូវ​កោង​បួង​ចង្កូត​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ឃឿ​ន​រង្វង់​មូល​ សួនច្បារ​ហោះ​ផ្លោង​ឡើង​បណ្តាល​ឲ្យ​ដួល​របួស​ធ្ងន់ធ្ងរ​ ។​

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​រីឯ​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​រង​ចាំ​ដោះស្រាយ​ពេល​ក្រោយ​ ។​

គួរ​បញ្ជាក់​ថា​ជន​រង​គ្រោះ​ទំនងជា​ស្រ​វឹ​ទើប​ជិះ​ម៉ូតូ​លឿន​ដោយ​មិន​បាន​មើលផ្លូវ​កោង​និង​ជ្រុល​បុក​ឃឿ​ន​សួនច្បារ​បែប​នេះ​ ៕​

IMG_9921

...

ដោយ៖ សុខា​ សែន​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print