ក្រុម​អធិការកិច្ច​ចម្រុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប

ចែករំលែក៖

​ខេត្តពោធិ៍សាត់៖ ក្រុម​អធិការកិច្ច​ចម្រុះ​ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តពោធិ៍សាត់​ចូលរួម​សហការ​មាន​អាវុធហត្ថ​ខេត្ត​យោធា​សឹក​រង​ខេត្ត​ប្រមាណ​១៦​នាក់​ ដឹកនាំ​ដោយ​លោក​ថៃ​ សីលា​លី​តា​ នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តពោធិ៍សាត់​ និង​ជា​សមាជិក​គណ​:​ក​ម្មា​ធិ​ការ​ចម្រុះ​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ ​ចុះ​បង្ក្រាប​បទ​ល្មើ​នេសាទ​ ។

dwe

កាលពី​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា ដល់​ព្រឹក​ថ្ងៃ​ទី​២៨ ​ខែ​វិ​ចិ្ឆ​កា ​ឆ្នាំ​២០១៥ ​ត្រង់​ចំណុច​បឹង​ទន្លេសាប ​ពិសេស​ក្នុង​តំបន់​អភិរក្ស​ធនធាន​ជលផល​ ស្ថិត​ក្នុងភូមិ​កោះ​ក្អែក ​ឃុំ​រាំង​ទិល​ ស្រុក​កណ្ដៀង ​ខេត្តពោធិ៍សាត់ ​។​

​លោក​ ថៃ​ សីលា​លី​តា​ បានឱ្យ​ដឹង​ថា​លទ្ធផល​ បង្ក្រាប​ទោះជា​ លំបាក​ខ្លះៗ​ក្តី​យើង​ទទួល​បាន​ផ្លែផ្កា​ ក្នុង​នោះ​រឹបអូស​វត្ថុ​តាង​រួម​មាន​អួន​អូស​កែ​ច្នៃ​ចំនួន​៥​វង់​ក្នុង​នោះ​៤​វង់​បង្ក្រាប​បាន​ក្នុង​តំបន់ហាមឃាត់​(​អតីត​ឡូត៍​នេសាទ​លេខ​៦)១​វង់​ទៀត​ក្នុង​(​អតីត​ឡូត៍​នេសាទ​លេខ​៧)​និង​មង​រាយ​មាន​ប្រវែង​ជាង​៤១០០​ម៉ែត្រ​ក្នុង​តំបន់ហាមឃាត់​ដែរ​។​លោកនាយ​រង​បន្ត​ថា​ឧបករណ៍​ដែល​បង្ក្រាប​បាន​ខាងលើ​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​គឺ​អួន​កែ​ច្នៃ​ដែល​បង្ក្រាប​បាន​ត្រង់​ចំណុច​(​ឡូត៍​នេសាទ​លេខ​៧)​ដោយ​ឧបករណ៍​ប្រភេទ​នេះ​វាត​បង្កប់​ខ្សែភ្លើង​ដាក់​អាំង​វ៉ា​ទ័​រ​ត្រជាក់​ឆក់​នៅ​បាតដី​ ហើយ​ការ​បង្ក្រាប​យើង​ជួប​ការ​លំបាក​និយាយ​រួម​ យើង​អនុវត្ត​បាន​តែ​ឧបករណ៍​ចំណែក​កម្លាំង​អូស​ទាញ​លើកលែងតែ​កា​ណូ​នោះ​មាន​បញ្ហា​ ព្រោះ​កាណូត​ក្រុម​ល្មើស​នេសាទ​ខាងលើ​វា​មាន​ល្បឿន​លឿន​ម្យ៉ាងទៀត​ភាគច្រើន​ពួក​គេ​នេសាទ​តែ​ពេល​យប់​ទៀត​ ។​

ដូច្នេះ​លោក​កំពុង​ស្រាវជ្រាវ​សាវតា​រកមុខ​ជន​ប្រព្រឹត្ត​ដល់​លំនៅ​ឋាន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ខណៈ​ដែល​យើង​ទទួល​បាន​តម្រុយ​ខ្លះៗ​ហើយ​ ។​ ក្នុង​នោះ​កម្លាំង​ចម្រុះ​ដែល​ឈរជើង​ការពារ​ទាំង​យប់​ ទាំង​ថ្ងៃ​នៅ​តំបន់​អភិរក្ស​ធនធាន​ជលផល​ (​អតីត​ឡូត៍​នេសាទ​លេខ​ ៦)​ កំពុង​ជួប​ការ​ខ្វះខាត​ផង​ដែរ​ដូច​ជា​ ការ​ហូប​ចុក​ ជា​ពិសេស​ប្រេង​សម្រាប់​ធ្វើ​ដំណើរ​តាម​ចាប់​បទល្មើស​តែ​ម្តង​ ៕​

dwe (6)

dwe (5)

dwe (4)

dwe (3)

dwe (2)

dwe (1)

dwe (7)

...

ដោយ៖ ប៉ឹម​ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print