ខេត្តពោធិ៍សាត់៖ ក្រុមអធិការកិច្ចចម្រុះ ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ចូលរួមសហការមានអាវុធហត្ថខេត្តយោធាសឹករងខេត្តប្រមាណ១៦នាក់ ដឹកនាំដោយលោកថៃ សីលាលីតា នាយរងខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ និងជាសមាជិកគណ:កម្មាធិការចម្រុះបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើនេសាទ ។
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ព្រឹកថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០១៥ ត្រង់ចំណុចបឹងទន្លេសាប ពិសេសក្នុងតំបន់អភិរក្សធនធានជលផល ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
លោក ថៃ សីលាលីតា បានឱ្យដឹងថាលទ្ធផល បង្ក្រាបទោះជា លំបាកខ្លះៗក្តីយើងទទួលបានផ្លែផ្កា ក្នុងនោះរឹបអូសវត្ថុតាងរួមមានអួនអូសកែច្នៃចំនួន៥វង់ក្នុងនោះ៤វង់បង្ក្រាបបានក្នុងតំបន់ហាមឃាត់(អតីតឡូត៍នេសាទលេខ៦)១វង់ទៀតក្នុង(អតីតឡូត៍នេសាទលេខ៧)និងមងរាយមានប្រវែងជាង៤១០០ម៉ែត្រក្នុងតំបន់ហាមឃាត់ដែរ។លោកនាយរងបន្តថាឧបករណ៍ដែលបង្ក្រាបបានខាងលើប៉ះពាល់ធ្ងន់ធ្ងរជាងគេគឺអួនកែច្នៃដែលបង្ក្រាបបានត្រង់ចំណុច(ឡូត៍នេសាទលេខ៧)ដោយឧបករណ៍ប្រភេទនេះវាតបង្កប់ខ្សែភ្លើងដាក់អាំងវ៉ាទ័រត្រជាក់ឆក់នៅបាតដី ហើយការបង្ក្រាបយើងជួបការលំបាកនិយាយរួម យើងអនុវត្តបានតែឧបករណ៍ចំណែកកម្លាំងអូសទាញលើកលែងតែកាណូនោះមានបញ្ហា ព្រោះកាណូតក្រុមល្មើសនេសាទខាងលើវាមានល្បឿនលឿនម្យ៉ាងទៀតភាគច្រើនពួកគេនេសាទតែពេលយប់ទៀត ។
ដូច្នេះលោកកំពុងស្រាវជ្រាវសាវតារកមុខជនប្រព្រឹត្តដល់លំនៅឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ខណៈដែលយើងទទួលបានតម្រុយខ្លះៗហើយ ។ ក្នុងនោះកម្លាំងចម្រុះដែលឈរជើងការពារទាំងយប់ ទាំងថ្ងៃនៅតំបន់អភិរក្សធនធានជលផល (អតីតឡូត៍នេសាទលេខ ៦) កំពុងជួបការខ្វះខាតផងដែរដូចជា ការហូបចុក ជាពិសេសប្រេងសម្រាប់ធ្វើដំណើរតាមចាប់បទល្មើសតែម្តង ៕
ដោយ៖ ប៉ឹមពិន