មិន​ស្រួលខ្លួន​ហៅ​ពេទ្យ​មក​ចាក់​ថ្នាំ​ ដក​ម្ជុល​ត្រដរខ្យល់​ប្រកាច់​ស្លាប់ គ្រូ​ពេទ្យ​ដាក់​មេ​ប្រូច​បាត់​

ចែករំលែក៖

​ខេត្ដកំពង់ស្ពឺ​៖​ បុរស​ម្នាក់​មាន​អាការ​ មិន​ស្រួលខ្លួន​និង​កោសខ្យល់​ហើយ​បាន​ ហៅ​គ្រូពេទ្យ​នៅ​ជនបទ​មក​ចាក់​ថ្នាំ​ ក្រោយ​ចាក់​បាន​ត្រដរខ្យល់​ស្លាប់​ភ្លាមៗ​ តែ​ម្ដង​ ។​ ក្រោយ​កើតហេតុ​គ្រូពេទ្យ​រូប​ នេះ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ហើយ​ ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​តាម​រក​ ចាប់ខ្លួន​ ។​

IMG-20151128-WA0083

​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ ស្ថិត​ក្នុងភូមិ​ជុំពូ​ព្រឹក​ ឃុំ​ជម្ពូ​ ព្រឹក​ ស្រុក​ឧដុង្គ​ ខេត្ដកំពត់​ស្ពឺ​ ។​

​អ្នក​ភូមិ​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ឈ្មោះ​ ពន​ ធា​ អាយុ​៣៣​ឆ្នាំ​ នៅ​ភូមិ​-​ឃុំ​ កើតហេតុ​ខាងលើ​ ។​ ចំណែក​គ្រូពេទ្យ​ ដែល​ចាក់​ថ្នាំ​ឱ្យ​អ្នកជំងឺ​ស្លាប់​ហើយ​រត់​ បាត់ឈ្មោះ​ភឺន​ វណ្ណ​គា​ ភេទ​ប្រុស​ អាយុ​ ៣៣​ឆ្នាំ​ រស់នៅ​ភូមិ​ជាមួយ​គ្នា​ ។​

​ក្រុម​គ្រួសារ​សព​បាន​បំភ្លឺ​ថា​ មុន​ ពេល​កើតហេតុ​ជន​រង​គ្រោះ​មាន​អាការ​មិន​ស្រួលខ្លួន​ន​បានឱ្យ​ប្រពន្ធ​កោសខ្យល់​ តែ​នៅ​មិ​ម​អន់​ទើប​ហៅ​ពេទ្យ​នៅ​ក្នុងភូមិ​ជាមួយ​គ្នា​មក​ចាក់​ថ្នាំ​ ។​ ពេល​នោះ​ក្រុម​ គ្រួ​សារបាន​ប្រាប់​គ្រូពេទ្យ​ថា​ជន​រង​គ្រោះ​ទើបនឹង​កោសខ្យល់​ហើយ​តែ​គ្រូពេទ្យ​ថា​ មិន​អី​ទេ​ ។​ បន្ទាប់​មក​គ្រូពេទ្យ​រូប​នោះ​ បាន​យក​ថ្នាំ​មួយ​សឺ​រាំង​មក​ចាក់​។​ ក្រោយ​ ចាក់​ហើយ​មិន​បាន​ប៉ុន្មាន​នាទី​ផង​ជន​រង​ គ្រោះ​ក៏​ត្រដរខ្យល់​ប្រកាច់​ស្លាប់​ភ្លាមៗ​ តែ​ម្ដង​ ។​

​ក្រោយ​កើតហេតុ​គ្រូពេទ្យ​រូប​នោះ​ បាន​រត់គេច​ខ្លួន​គេចខ្លួន​បាត់​ស្រមោល​ពី​ភូមិ​ ។​ រហូត​ដល់​នៅ​ព្រឹក​ថ្ងៃ​ដដែល​នគរ​ បាល​បាន​ចុះ​ទៅ​ពិនិត្យ​សព​ជន​រង​គ្រោះ​ ដល់​កន្លែង​កើតហេតុ​ ។​ រីឯ​ក្រុម​គ្រួសារ​ បាន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

​ករណី​នេះ​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​ ដើម្បី​តាម​ចាប់​ជនសង្ស័យ​ជា​គ្រូពេទ្យ​ ចាក់​ថ្នាំ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​យក​មក​ ផ្ដន្ទាទោស​តាម​ច្បាប់​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ភូមិ​បានឱ្យ​ដឹង​ថា​ គ្រូពេទ្យ​ខាងលើ​មាន​បើក​គ្លីនិក​ ឬ​ឆ្លងកាត់​សាលា​ពេទ្យ​អ្វី​ទេ​គឺ​ចេះ​តៗ​គ្នា​ពី​ឪពុក​ម្ដាយ​ដូច​ករណី​គ្រូពេទ្យ​នៅ​ភូមិ​ រកា​ខេត្ដបាត់ដំបង​ដែល​ចាក់​ថ្នាំ​ឱ្យ​អ្នក​ ជំងឺឆ្លង​មេរោគ​អេ​ដស៍​អ៊ី​ព​ចឹ​ង​ដែរ​ ៕​

...

ដោយ៖ សេនា​ស័ក្ដិ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print