ប្រជាពលរដ្ឋ​ស្រុក​អង្គរបុរី​ក្ដៅក្រហាយ​ព្រោះ​ជលផល​ឃុបឃិត​ជាមួយ​អាជ្ញាធរ​លក់​បឹង​ឲ្យ​ជនជាតិ​វៀតណាម​នេសាទ​ល្មើសច្បាប់​

ចែករំលែក៖

​ខេត្តតាកែវ​៖​ ប្រជាពលរដ្ឋ​ដែល​រស់​ដោយ​ការ​នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ​តាម​តំបន់​បឹងបួរ​ អូរ​ ទន្លេ​ ស្ទឹង​ចាប់ពី​ក​ព្រែក​ស៊ឹង​រហូត​ដល់​ស្លែង​ ឃុំ​របា​ស្រែ​ ឃុំ​គោក​ធ្លក​ ស្ថិត​នៅ​ស្រុក​អង្គរបុរី​ខេត្តតាកែវ​បាន​អះអាង​ ថា​ ចាប់តាំងពី​រដូវ​ទឹក​ឡើង​បិទ​ការ​នេសាទ​រហូត​ពេល​ទឹក​ស្រក​បើក​ការ​នេសាទ​វិញ​នេះ​នៅ​តាម​បឹងបួរ​ អូរ​ ទន្លេ​ ព្រែក​ ស្ថិត​នៅ​ស្រុក​អង្គរបុរី​ មាន​មន្ដ្រី​ជលផល​ផ្នែក​ស្លែង​ ឃុបឃិត​ ជាមួយ​នាយ​ខណ្ឌ​ជលផល​ និង​អាជ្ញាធរ​ស្រុក​លក់​ ទៅ​ឲ្យ​ជនជាតិ​វៀតណាម​ដែល​មាន​បច្ចេកទេស​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​នេសាទ​ដោយ​ឧបករណ៍​ទំនើបៗ​ក្នុង​ការ​ប្រមូល​ផល​ត្រី​ដោយ​គ្មាន​ប្រជាពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ហ៊ាន​ចូល​ទៅ​ធ្វើការ​នេសាទ​នៅ​តំបន់​ដែល​ពួក​យួន​បាន​ទិញ​បឹង​នោះ​បាន​ឡើយ​។​

nkw

​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​បា​ស្រែ​ ឃុំ​គោក​ធ្លក​ ឃុំ​ពាម​ទោល​ ឃុំ​ព្រែ​ផ្គាំ​ បាន​ចោទ​ទៅ​លើ​លោក​ ឃឹម​ ប៊ុ​ន​ថន​ ជា​នាយ​ផ្នែក​ជលផល​ ស្លែង​ ស្រុក​អង្គរបុរី​ ជា​អ្នកលក់​បឹង​នៅ​ចំណុច​ពី​មាត់​ព្រែក​ស៊ឹង​រហូត​ដល់​ស្ទឹង​ព្រែក​សណ្ដែក​ទៅ​ឲ្យ​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ​ ត្រ​ ក្នុង​តម្លៃ​ជាង​៣០០០​ដុល្លា​ ហើយ​ជនជាតិ​វៀតណាម​ឈ្មោះ​ ត្រ​ នេះ​បាន​ដាក់​ស្បៃ​មុង​រត់​ជា​របាំង​ព្រួល​ញឹក​ដែល​កំពឹស​ក៏​ចេញ​មិន​រួច​ដែរ​ គឺ​រាប់​ពាន់​ម៉ែត្រ​ហើយ​ធ្វើ​ជា​ស៊ង​សម្រាប់​ចាប់​ត្រី​ដាក់​កាត់​ស្ទឹង​ ព្រែក​ជា​ច្រើន​កន្លែង​ធំៗ​ដែល​គេ​ហៅ​ថា​ «​យ៉​»​ ចាប់​ត្រី​ និង​ឧបករណ៍​ល្មើសច្បាប់​ជលផល​ជា​ច្រើន​ប្រភេទ​ទៀត​មាន​ដូច​ជា​ ដាយ​ ឡូ​ក​ រ៉ាវ​។​ល​។​

​ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​បា​ស្រែ​វិញ​កំពុង​ខឹងសម្បារ​នឹង​ជំនាញ​ជលផល​អាជ្ញាធរ​ស្រុក​ និង​មេ​សហគមន៍​បាន​ស្រែ​ឈ្មោះ​ ស៊ុំ​ ផ​ន​ ដោយ​ពួក​គាត់​ចោទប្រកាន់​ថា​ បាន​បង្កើត​សហគមន៍​មួយ​ក្ដាប់​តូច​ហើយ​និយម​បក្សពួក​ មិនមែន​ភាព​សុ​ក្រឹត្យ​ហើយ​សហគមន៍​នេះ​បាន​ប្រព្រឹត្ត​ អំពើ​ពុក​រលួយ​ និង​បាន​ប្រើ​ឧបករណ៍​ល្មើសច្បាប់​ដែល​ជលផល​ខ្នាត​ធំ​មាន​ដូច​ជា​ យ៉​ និង​ដាយ​ត្រី​ ប្រមូល​ផល​ត្រី​បាន​រាប់​សិប​តោន​ក្នុង​មួយ​ថ្ងៃៗ​ ហើយ​ទាំងអស់​គឺ​គេ​លក់​ទៅ​ឲ្យ​ជនជាតិ​វៀតណាម​ដឹក​ជញ្ជូន​ចូល​ទៅ​ប្រទេស​គេ​ទាំង​អស់ហើយ​ ប្រជាពលរដ្ឋ​ខ្មែរ​យើង​គ្មាន​នរណា​ម្នាក់​អាច​ទិញ​ត្រី​ទាំង​អស់នោះ​បាន​មក​ធ្វើ​ប្រហុក​ ឬ​ផ្អក​សម្រាប់​ទុក​ទទួលទាន​នោះ​ឡើយ​។​

​ប្រជា​នេសាទ​បាន​បន្ដ​ថា​ សហគមន៍​ឃោរឃៅ​ជាង​ថៅកែ​ឡូត៍​ចាស់ៗ​ទៅ​ទៀត​ សូ​ម្បី​តែ​ពលរដ្ឋ​ក្រីក្រ​ យក​មង​ សន្ទូច​ ឬ​បង់សំណាញ់​ ក៏​ត្រូវ​បាន​ពួក​គេ​ហាមឃាត់​ និង​ចេញ​ចាប់​រត់​បាតជើង​ស​ព្រាត​ដែរ​។​

​ពលរដ្ឋ​នៅ​ឃុំ​គោក​ធ្លក​ក៏​បាន​អះអាង​ដូច​គ្នា​នេះ​ដែរ​ ពួក​សហគមន៍​មួយ​ក្ដាប់​តូច​នោះ​កំពុង​តម្កើង​ឬក​ធ្វើ​បាយ​រាស្ដ្រ​ស្លូតត្រង់​ បន្ទាប់​ពី​ពួក​គេ​បាន​អំណាច​ពី​ជំនាញ​ជលផល​ និង​អាជ្ញាធរ​ដែល​បាន​បង្កើត​សហគមន៍​ នេះ​ឡើង​មក​គឺ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រឹតតែ​ជួប​ការ​លំបាក​ខ្លាំង​ឡើងៗ​។​ ប្រជាពលរដ្ឋ​បាន​សំណូមពរ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ ស្រុក​ ខេត្ត​ ពិសេស​ខាង​នាយកដ្ឋាន​រដ្ឋបាល​ជលផល​មេត្តា​ចុះ​ស្រាវជ្រាវ​លើ​ករណី​នេះ​ផង​ ដើម្បី​ឲ្យ​ដឹង​ថា​ តើ​ការ​បង្កើត​សហគមន៍​នេសាទ​ និង​បទល្មើស​នេសាទ​ល្មើសច្បាប់​ដែល​កាង​ដោយ​មន្ដ្រី​ជលផល​ឲ្យ​វៀតណាម​ធ្វើ​នេសាទ​ដោយ​ល្មើសច្បាប់​ជលផល​នោះ​ តើ​ប៉ះពាល់​យ៉ាងណា​ ?​ ហើយ​ពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​ដែល​កំពុង​រង​ទុក្ខ​លំបាក​នោះ​ ?

​ទាក់ទង​នឹង​ការ​ចោទប្រកាន់​លោក​ ឃី​ម​ ប៊ុ​ន​ថន​ នាយ​ផ្នែក​ជលផល​ស្រុក​ថា​ លក់​បឹង​មួយ​ចំនួន​ឲ្យ​វៀតណាម​ឈ្មោះ​ ត្រ​ នេះ​អ្នក​យក​ព័ត៌មាន​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ ឃី​ម​ ប៊ុ​ន​ថន​ បាន​ទេ​ដោយសារ​តែ​ទូរស័ព្ទ​អត់​ចូល​ ហើយ​ពេល​ខ្លះ​តេ​ចូល​ហើយ​តែ​គ្មាន​អ្នក​លើក​៕​

nkw (4)

nkw (3)

nkw (2)nkw (1)

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print