ខេត្ដព្រះសីហនុ៖ យុវតីជំទង់ម្នាក់ ស្លាប់ដោយសាររថយន្ដបុកខណៈជិះម៉ូតូតាមបណ្ដោយផ្លូវសម្ដេចសង្ឃក្នុងភូមិ អូរត្រជាក់ចិត្ដ ឃុំសំរុង ស្រុកព្រៃនប់ កាលពីវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា យុវតីរងគ្រោះឈ្មោះ ឈិន ពុទ្រា អាយុ ១៥ឆ្នាំ ជាសិស្ស ស្នាក់នៅភូមិអូរត្រជាក់ ចិត្ដ ឃុំសំរុង ស្រុកព្រៃនប់ ជិះម៉ូតូមួយ គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 1A-3585 ស៊េរីឆ្នាំ២០០៧ ។ ចំណែករថយន្ដមួយ គ្រឿងដែលបុកយុវតីរូបនេះមិនស្គាល់ ម៉ាកនោះទេអាស្រ័យដោយអ្នកបើកបរ បានបើកគេចបាត់បន្ទាប់ពីបុកជនរង គ្រោះរួចហើយ ។
សាក្សីបានឱ្យដឹងថា គេបានឃើញ យុវតីជិះម៉ូតូនៅតាមបណ្ដោយផ្លូវសម្ដេច សង្ឃក្នុងភូមិអូរត្រជាក់ចិត្ដដែលស្រប នឹងទិសដៅរបស់រថយន្ដដែល ប៉ុន្ដែមក ដល់ទីកើតហេតុមិនដឹងជាយ៉ាងម៉េច ទើបរថយន្ដបើកបុកម៉ូតូរបស់នាងពេញ ទំហឹងបណ្ដាលឱ្យនាងស្លាប់នៅកន្លែង កើតហេតុតែម្ដង ។
ក្រោយពីកើតហេតុសមត្ថកិច្ចមូល ដ្ឋានក៏បានវាស់វែងនិងប្រគល់សាកសព ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យ ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសព ។ ចំណែកម៉ូតូដែលរងការខូចខាតនោះ សមត្ថកិច្ចក៏បានប្រគល់ជូនក្រុមគ្រួសារ សពហើយដែរ ។ ក្នុងករណីនេះសមត្ថ កិច្ចនឹងស្រាវជ្រាវបន្ដទៀតដើម្បីកំណត់ មុខសញ្ញាដែលបង្កហេតុយកមកផ្ដន្ទា ទោសតាមច្បាប់ ៕
ដោយ៖ ឆ្លាមសមុទ្រ