សម្ដេច​តេ​ជោ​អនុញ្ញាត​ឱ្យ​ក្រុម​ការ​ងារ​បច្ចេកទេស​សាងសង់​ពហុ​កី​ឡ​ ដ្ឋា​ន​ជាតិ​មរតក​តេ​ជោ​ចូល​ជួប​ពិភាក្សា​ការងារ

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​ក្នុង​ជំនួប​ពិភាក្សា​ការ​ ងារ​ជាមួយ​សម្ដេច​អគ្គមហាសេនាបតី​*​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះ​ រាជាណាចក្រ​កម្ពុជា​ គណៈប្រតិភូ​បច្ចេក​ ទេស​នៃ​គម្រោង​សាងសង់​ពហុ​កីឡដ្ឋាន​ ជាតិ​មរតក​តេ​ជោ​បាន​រាយការណ៍​ជូន​ សម្ដេច​តេ​ជោ​ថា​ បន្ទាប់​ពី​រាជរ​ដ្ឋា​ភិ​ បាល​បាន​ជ្រើសរើស​យក​ជម្រើស​សំណង់​ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ហើយ​ ក្រុមប្រឹក្សាបច្ចេកទេស​បាន​រៀបចំ​កែ​ សម្រួល​ដាក់​បញ្ចូល​រចនាសម្ព័ន្ធ​ផ្ការំដួល​ ដែល​ឆ្លុះ​បញ្ចាំង​អំពី​វប្បធម៌​របស់​កម្ពុជា​ នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​នេះ​ផង​ដែរ​ ។​

IMG_9518

​លោក​ អ៊ា​ង​ សុ​ផល្លែ​ត​ ជំនួយការ​ សម្ដេច​តេ​ជោ​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ក្រោយ​ ជំនួប​ថា​ គណៈប្រតិភូ​ចិន​នៃ​គម្រោង​សាង​ សង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​បាន​ រាយការណ៍​ជូន​សម្ដេច​តេ​ជោ​បែប​នេះ​ កាលពី​រសៀល​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ នៅ​វិមាន​សន្ដិភាព​ ដែល​ដឹកនាំ​ ដោយ​លោកស្រី​ ពូ​ ជាំ​ង​គូ​ ឯកអគ្គរដ្ឋទូត​ ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​ក្នុង​ការ​ពិភាក្សា​នោះ​លោកស្រី​ឯក​ អគ្គរដ្ឋទូត​ចិន​បាន​មាន​ប្រសាសន៍​ថា​ ពហុ​កីឡដ្ឋាន​ជាតិ​នេះ​ត្រូវ​បាន​សាងសង់​ មាន​ដំបូល​ដែល​អាច​ចាំង​ពន្លឺ​ និង​ខ្យល់​ ចេញចូល​បាន​ផង​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ មាន​ពន្លឺ​ និង​ខ្យល់​ត្រជាក់​នៅ​ក្នុង​នោះ​ ដោយ​មាន​ស្រះ​ទឹក​ព័ទ្ធ​ជុំវិញ​ ហើយ​អាច​ ទទួល​ទស្សនិកជន​បាន​ប្រមាណ​៦​ម៉ឺន​ នាក់​ ។​ ជា​រួម​ស្ថាបត្យកម្ម​ពហុ​កីឡដ្ឋាន​ ជាតិ​មរតក​តេ​ជោ​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ វប្បធម៌​ខ្មែរ​ពិតៗ​ និង​បរិស្ថាន​បៃតង​ បន្ថែម​ដោយ​រចនា​និង​ការ​ធ្វើ​ចរាចរណ៍​ ដោយ​ងាយស្រួល​ ។​

​ជាមួយ​គ្នា​នេះ​ពហុ​កីឡដ្ឋាន​ជាតិ​នេះ​ អាច​ធ្វើ​ជា​កន្លែង​ប្រគំ​តន្ដ្រី​ ការិយាល័យ​ ធ្វើការ​ កីឡាបាល់ទាត់​ កន្លែង​តាំងពិព័រណ៍​ អត្ដពលកម្ម​ ។​ ជាង​នេះ​ទៅ​ទៀត​អាច​ ជួល​សម្រាប់​ទាញ​យក​កម្រៃ​ដើម្បី​យក​ មក​ថែទាំ​ពហុ​កីឡដ្ឋាន​ជាតិ​ដោយ​ខ្លួន​ ឯង​ផង​ដែរ​ ។​

​លោកស្រី​ឯកអគ្គរដ្ឋទូត​បាន​បញ្ជាក់​ ថា​ បើ​តាម​គម្រោង​សាងសង់​ពហុ​កី​ឡ​ ដ្ឋា​ន​ជាតិ​មរតក​គ្រោង​នឹង​បញ្ចប់​ការ​ សាងសង់​ជា​ស្ថាពរ​នៅ​ត្រឹម​ឆ្នាំ​២០២០​។​

​ជា​ការ​ឆ្លើយ​តប​សម្ដេច​តេ​ជោ​បាន​ មាន​ប្រសាសន៍​ថា​ ការ​ជ្រើសរើស​គំរូ​ ប្លង់​ដោយ​យក​លំនាំ​តាម​រាង​សំពៅ​គឺ​ មាន​មូលហេតុ​ថា​ ប្រវត្ដិ​ចិន​ធ្វើ​ទំនាក់​ ទំនង​ជាមួយ​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​ អាស៊ី​អាគ្នេយ៍​ដោយ​ប្រើប្រាស់​សំពៅ​។​ បន្ថែម​លើស​ពី​នេះ​ទៀត​យុទ្ធសាស្ដ្រ​ថ្មី​ របស់​ចិន​គឺ​ផ្លូវ​សូត្រ​សមុទ្រ​សតវត្ស​ទី​២១​ រួម​ទាំង​នយោបាយ​ផ្លូវ​មួយ​ ខ្សែក្រវាត់​ មួយ​ផង​ដែរ​ ។​ មូលហេតុ​នេះ​ហើយ​បាន​ ជាស​ម្ដេច​ជ្រើសរើស​គំរូ​ប្លង់​ជា​រូប​សំពៅ​។​

​សម្ដេច​តេ​ជោ​បាន​សម្ដែង​អារម្មណ៍​ រីករាយ​ដែល​ក្រុមបច្ចេកទេស​បាន​យក​ ចិត្ដ​ទុកដាក់​ទៅ​លើ​បញ្ហា​សាងសង់​ និង​ ថែទាំ​ពហុ​កីឡដ្ឋាន​ជាតិ​នេះ​ ។​ សម្ដេច​ តេ​ជោ​មាន​ប្រសាសន៍​បន្ដ​ថា​ តាម​បទ​ ពិសោធន៍​កន្លង​មក​ការ​សាងសង់​គឺជា​ រឿង​លំបាក​មួយ​ហើយ​ ប៉ុន្ដែ​ការ​ថែទាំ​ គឺជា​រឿង​លំបាក​មួយទៀត​ ៕​

IMG_9546

IMG_9538

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print