សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​បុរស​ ម្នាក់​ពី​បទ​ឆបោក​ប្រាក់​ប្រជាពលរដ្ឋ​៦២​នាក់

ចែករំលែក៖

​ខេត្ដស្វាយរៀង​៖​ បុរស​ម្នាក់​ត្រូវ​ បាន​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​ ចេក​ ឃុំ​កំពង់​ចក​ ស្រុក​រំដួល​ពាក់​ព​ន្ធ័​ពី​ បទ​ឆបោក​ប្រាក់​ប្រជាពលរដ្ឋ​៦២​នាក់​ ក្នុង​ខេត្ដស្វាយរៀង​ ។​

20151128_085813

​លោក​វរសេនីយ៍ទោ​ កែវ​ សុ​ថា​ នាយ​ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ ស្វាយ​រៀង​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​មាន​ ឈ្មោះ​ លី​ ប៊ុ​ន​ជឿន​ អាយុ​៣៦​ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ក្នុងភូមិ​ព្រះ​ ទន្លេ​ សង្កាត់​សង្ឃ័រ​ ក្រុង​ស្វាយ​រៀង​បាន​ ធ្វើ​សកម្មភាព​ឆបោក​ប្រជាពលរដ្ឋ​ដោយ​ សន្យា​រក​ការងារ​ឱ្យធ្វើ​នៅ​តាម​បណ្ដា​ រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ សាន​តុង​ក្រុង​បា​វិត​។​ ក្នុង​នោះ​ជនសង្ស័យ​ តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ម្នាក់​ចាប់ពី​ ២៥​ដុល្លារ​ហូត​ដល់​៥០​ដុល្លារ​ ។​

​ប្រភព​បន្ដ​ថា​ ក្រោយ​ពេល​យក​លុយ​ ពី​ប្រជាពលរដ្ឋ​ហើយ​នោះ​ជនសង្ស័យ​ ខាងលើ​មិន​បាន​រក​ការងារ​ឱ្យធ្វើ​ដូច​បាន​សន្យា​នោះ​ទេ​តែ​បែរជា​យក​លុយ​ទៅ​ ចាយ​អស់​ទើប​ប្រជាពលរដ្ឋ​កើតទុក្ខ​មិន​សុខចិត្ដ​បាន​ដាក់​ពាក្យបណ្ដឹង​ឱ្យ​សមត្ថ​ កិច្ច​ជួយ​រក​យុត្ដិធម៌​ជូន​ពួក​គាត់​ ។​

​លោក​ កែវ​ សុ​ថា​ បាន​បន្ថែម​ថា​ ប្រជាពលរដ្ឋ​ដែល​ជនសង្ស័យ​ឆបោក​នោះ​មាន​ចំនួន​៦២​នាក់​ដោយ​មាន​៤​ស្រុក​ ផ្សេង​គ្នា​គឺ​ស្រុក​ស្វាយ​ជ្រំ​ ស្រុក​រំដួល​ ស្រុក​កំពង់​រោទ៍​ និង​ក្រុង​ស្វាយ​រៀង​សរុប​ ជាង​២​ពាន់​ដុល្លារ​ ។​

​ជនសង្ស័យ​បាន​ធ្វើ​សម​កម្ម​ភាព​តាំងពី​ខែមីនា​ ឆ្នាំ​២០១៥​ រហូត​ដល់​ថ្ងៃនេះ​ ទើប​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​បាន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថ​ កិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ដស្វាយរៀង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ ៕​

...

ដោយ៖ យឹ​ម​ សុ​ថា​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print