ខេត្ដស្វាយរៀង៖ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសាលប្រជុំ ទីបញ្ជាការកងរាជអាវុធហត្ថខេត្ដស្វាយរៀងបានរៀបចំពិធីបូកសរុបលទ្ធផលវគ្គហ្វឹកហ្វឺនបំប៉នការប្រើប្រាស់អាវុធនិង រក្សាសណ្ដាប់ធ្នាប់ដល់នាយនាយរងនិងពលអាវុធហត្ថខេត្ដក្រោមអធិបតីភាព លោកវរសេនីយ៍ឯកនុត នន្ទ មេបញ្ជា ការរងកងរាជអាវុធហត្ថខេត្ដតំណាងឱ្យ លោកឧត្ដមសេនីយ៍ត្រីសែ វុទ្ធី មេបញ្ជា ការកងរាជអាវុធហត្ថខេត្ដស្វាយរៀងនិងមានការចូលរួមពីអស់លោកលោកស្រីជាមេបញ្ជាការរង នាយ នាយរង ពល ទាហានដែលជាសិក្ខាកាមប្រមាណ៦០នាក់ផងដែរ។
ការហ្វឹកហ្វឺនបំប៉នការប្រើប្រាស់អាវុធ និងរក្សាសណ្ដាប់ធ្នាប់នៅវគ្គទី៣នេះគឺ មានរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៣ដល់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយ មានសិក្ខាកាមចូលរួមចំនួន៦០នាក់ មកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ដចំនួន១៣នាក់និងមូលដ្ឋានកងរាជ អាវុធហត្ថស្រុក-ក្រុងចំនួន៤៧នាក់។
សិក្ខាកាមទាំងអស់បានគោរពវិន័យ បទបញ្ជាផ្ទៃក្នុងរបស់មេបញ្ជាការហើយទទួលបានល្អចំនួន៥០នាក់ល្អបង្គួរ៥នាក់មធ្យម៥នាក់។
លោកវរសេនីយ៍ឯកនុត នន្ទមេបញ្ជា ការងកងរាជអាវុធហត្ថខេត្ដតំណាងឱ្យ លោកឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេ បញ្ជាការរកងរាជអាវុធហត្ថខេត្ដស្វាយ រៀងបានថ្លែងឱ្យដឹងថា សិក្ខាកាមទាំង អស់ដែលបានមកហ្វឹកហ្វឺនបំប៉នការ ប្រើប្រាស់អាវុធនិងរក្សាសណ្ដាប់ធ្នាប់ត្រូវ យកចំណេះដឹងទាំងនេះទៅប្រើប្រាស់តាម ជំនាញរៀងៗខ្លួនជាពិសេសការពារសន្ដិសុខសណ្ដាប់ធ្នាប់របៀបរៀបរយឱ្យបានល្អប្រសើរស្របតាមគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិ បាលដែលបានដាក់ចេញ ។
ក្នុងនាមមន្ដ្រីកងរាជអាវុធហត្ថត្រូវមានការសាមគ្គីភាពផ្ទៃក្នុងនិងការគោរព វិន័យឱ្យបានល្អស័ក្ដិសមជាកងកម្លាំងដែល បម្រើឱ្យប្រជាពលរដ្ឋ ៕
ដោយ៖ យឹម សុថាន