រថយន្ដ​បុក​ម៉ូតូ​បណ្ដាល​ឱ្យ​យុវតី​ ជំទង់​ម្នាក់​ស្លាប់​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ យុវតី​ជំទង់​ម្នាក់​ ស្លាប់​ដោយសារ​រថយន្ដ​បុក​ខណៈ​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​សម្ដេច​សង្ឃ​ក្នុងភូមិ​ អូរ​ត្រជាក់ចិត្ដ​ ឃុំ​សំរុង​ ស្រុក​ព្រៃ​នប់​ កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ល្ងាច​ ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

FB_IMG_1448676345005

​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា​ យុវតី​រង​គ្រោះ​ឈ្មោះ​ ឈិ​ន​ ពុទ្រា​ អាយុ​ ១៥​ឆ្នាំ​ ជា​សិស្ស​ ស្នាក់​នៅ​ភូមិ​អូរ​ត្រជាក់​ ចិត្ដ​ ឃុំ​សំរុង​ ស្រុក​ព្រៃ​នប់​ ជិះ​ម៉ូតូ​មួយ​ គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​ 1A-3585​ ស៊េរី​ឆ្នាំ​២០០៧​ ។​ ចំណែក​រថយន្ដ​មួយ​ គ្រឿង​ដែល​បុក​យុវតី​រូប​នេះ​មិន​ស្គាល់​ ម៉ាក​នោះ​ទេ​អាស្រ័យ​ដោយ​អ្នកបើកបរ​ បាន​បើក​គេច​បាត់​បន្ទាប់​ពី​បុក​ជន​រង​ គ្រោះ​រួច​ហើយ​ ។​

​សាក្សី​បានឱ្យ​ដឹង​ថា​ គេ​បានឃើញ​ យុវតី​ជិះ​ម៉ូតូ​នៅ​តាម​បណ្ដោយ​ផ្លូវ​សម្ដេច​ សង្ឃ​ក្នុងភូមិ​អូរ​ត្រជាក់ចិត្ដ​ដែល​ស្រប​ នឹង​ទិស​ដៅ​របស់​រថយន្ដ​ដែល​ ប៉ុន្ដែ​មក​ ដល់ទី​កើតហេតុ​មិនដឹង​ជា​យ៉ាងម៉េច​ ទើប​រថយន្ដ​បើក​បុក​ម៉ូតូ​របស់​នាង​ពេញ​ ទំហឹង​បណ្ដាល​ឱ្យ​នាង​ស្លាប់​នៅ​កន្លែង​ កើត​ហេតុតែ​ម្ដង​ ។​

​ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​មូល​ ដ្ឋា​ន​ក៏​បាន​វាស់វែង​និង​ប្រគល់​សាកសព​ ទៅ​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​ ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​សព​ ។​ ចំណែក​ម៉ូតូ​ដែល​រង​ការ​ខូចខាត​នោះ​ សមត្ថកិច្ច​ក៏​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ សព​ហើយ​ដែរ​ ។​ ក្នុង​ករណី​នេះ​សមត្ថ​ កិច្ច​នឹង​ស្រាវជ្រាវ​បន្ដ​ទៀត​ដើម្បី​កំណត់​ មុខសញ្ញា​ដែល​បង្កហេតុ​យក​មក​ផ្ដន្ទា​ ទោស​តាម​ច្បាប់​ ៕​

FB_IMG_1448676361573

...

ដោយ៖ ឆ្លាម​សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print