បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ការ​ប្រើប្រាស់​ អាវុធ​និង​រក្សា​សណ្ដាប់ធ្នាប់​ដល់​ នាយ​នាយ​រង​និង​ពល​អាវុធហត្ថ​ខេត្ដស្វាយរៀង

ចែករំលែក៖

​ខេត្ដស្វាយរៀង​៖​ នា​រសៀល​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​សាល​ប្រជុំ​ ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដស្វាយរៀង​បាន​រៀបចំ​ពិធី​បូក​សរុប​លទ្ធផល​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ការ​ប្រើប្រាស់​អាវុធ​និង​ រក្សា​សណ្ដាប់ធ្នាប់​ដល់​នាយ​នាយ​រង​និង​ពល​អាវុធហត្ថ​ខេត្ដ​ក្រោម​អធិបតីភាព​ លោក​វរសេនីយ៍ឯក​នុ​ត​ ន​ន្ទ​ មេ​បញ្ជា​ ការ​រង​កងរាជអាវុធហត្ថ​ខេត្ដ​តំណាង​ឱ្យ​ លោក​ឧត្ដមសេនីយ៍ត្រី​សែ​ វុ​ទ្ធី​ មេ​បញ្ជា​ ការ​កងរាជអាវុធហត្ថ​ខេត្ដស្វាយរៀង​និង​មានការ​ចូលរួម​ពី​អស់លោក​លោកស្រី​ជា​មេបញ្ជាការ​រង​ នាយ​ នាយ​រង​ ពល​ ទាហាន​ដែល​ជា​សិក្ខាកាម​ប្រមាណ​៦០​នាក់​ផង​ដែរ​។​

srdd

​ការ​ហ្វឹកហ្វឺន​បំប៉ន​ការ​ប្រើប្រាស់​អាវុធ​ និង​រក្សា​សណ្ដាប់ធ្នាប់​នៅ​វគ្គ​ទី​៣​នេះ​គឺ​ មាន​រយៈពេល​៥​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៣​ដល់​ ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ដោយ​ មាន​សិក្ខាកាម​ចូលរួម​ចំនួន​៦០​នាក់​ មក​ពី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ ខេត្ដ​ចំនួន​១៣​នាក់​និង​មូលដ្ឋាន​កង​រាជ​ អាវុធហត្ថ​ស្រុក​-​ក្រុង​ចំនួន​៤៧​នាក់​។​

​សិក្ខាកាម​ទាំងអស់​បាន​គោរព​វិន័យ​ បទបញ្ជាផ្ទៃក្នុង​របស់​មេបញ្ជាការ​ហើយ​ទទួល​បាន​ល្អ​ចំនួន​៥០​នាក់​ល្អ​បង្គួរ​៥​នាក់​មធ្យម​៥​នាក់​។​

​លោក​វរសេនីយ៍ឯក​នុ​ត​ ន​ន្ទ​មេ​បញ្ជា​ កា​រង​កងរាជអាវុធហត្ថ​ខេត្ដ​តំណាង​ឱ្យ​ លោក​ឧត្ដមសេនីយ៍ត្រី​ សែ​ វុ​ទ្ធី​ មេ​ បញ្ជាការ​រ​កងរាជអាវុធហត្ថ​ខេត្ដ​ស្វាយ​ រៀង​បាន​ថ្លែង​ឱ្យ​ដឹង​ថា​ សិក្ខាកាម​ទាំង​ អស់​ដែល​បាន​មក​ហ្វឹកហ្វឺន​បំប៉ន​ការ​ ប្រើប្រាស់​អាវុធ​និង​រក្សា​សណ្ដាប់ធ្នាប់​ត្រូវ​ យកចំណេះ​ដឹង​ទាំងនេះ​ទៅ​ប្រើប្រាស់​តាម​ ជំនាញ​រៀងៗ​ខ្លួន​ជា​ពិសេស​ការពារ​សន្ដិសុខ​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ឱ្យ​បាន​ល្អ​ប្រសើរ​ស្រប​តាម​គោលនយោបាយ​ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​ បាល​ដែល​បាន​ដាក់​ចេញ​ ។​

​ក្នុង​នាម​មន្ដ្រី​កងរាជអាវុធហត្ថ​ត្រូវ​មានការ​សាមគ្គីភាព​ផ្ទៃក្នុង​និង​ការ​គោរព​ វិន័យ​ឱ្យ​បាន​ល្អ​ស័ក្ដិ​សមជា​កងកម្លាំង​ដែល​ បម្រើ​ឱ្យ​ប្រជាពលរដ្ឋ​ ៕​

srdd (5)

srdd (2)

srdd (1)

...

ដោយ៖ យឹ​ម​ សុ​ថា​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print